អ្នកភូមិចង់ឃើញមុខ! បង្ហាញមុខ ចោរលួចមាន់ លួចទានៅពេលយប់…(មានវីដេអូ)

ក្រៅពីចោរឆក់ គាស់ផ្ទះ នោះចោរអំបុកចោរអំបែងលួចមាន់នៅតាមស្រុកស្រែជនបទ ក៏ជាអំពើចោរកម្មតែងតែធ្វើឲ្យអ្នកភូមិ ក្តៅក្រហាយមិនស្ទើរនោះទេ ព្រោះតែផ្ទះខ្លះបាត់មាន់មិនស្បើយ ហើយក៏មិនដែលតាមទាន់ ឬចាប់លោកចោរបានម្តងណានោះទេ។

តែទោះជាយ៉ាងណា ដោយសារក្តៅក្រហាយកាន់តែខ្លាំង ព្រោះបាត់មាន់ស្ទើរអស់ពីទ្រុង ម្ចាស់ផ្ទះមួយបានសម្រេចចិត្តទិញកាមេរ៉ា បង្កប់ក្នុងទ្រុងគោ ដើម្បីចង់ដឹងថា តើមុខចោរបែបណាទៅ ជាមនុស្ស ឬជាសត្វចម្លែកអ្វី!។

ពិតណាស់ បន្ទាប់ពីដាក់កាមេរ៉ាប្រភេទចាប់រូបភាពយប់ងងឹត ជាលទ្ធផល បានបង្ហាញឲ្យឃើញថា ចោរស្លៀកលីអូម្នាក់ បានធ្វើសកម្មភាពចូលក្នុងទ្រុងគោ ដោយយកដៃរាវក្នុងទីងងឹតយ៉ាងពពើម ដើម្បីរកមាន់ចាប់ខុសចាប់ត្រូវឡើងផ្អើលគោតែម្តង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងហួសចិត្តយ៉ាងខ្លាំងនោះ គឺចោររូបនេះ បានធ្វើសកម្មភាពលួចយ៉ាងចម្លែក ដោយលើកមាន់ថ្មមៗដាក់ក្នុងលីអូ ដែលនេះប្រហែលជាវិធីតែមួយគត់ ដើម្បីឲ្យមាន់មានភាពកក់ក្តៅ ឃុំមិនអាចស្រែកឮរំខានដល់ម្ចាស់ហើយទៅ។

ទោះជាយ៉ាងណា ចំពោះរូបភាពបង្ហាញមុខចោរយ៉ាងច្បាស់ៗនេះ គេក៏មិនដឹងថា ចោរលួចមាន់រូបនោះ ត្រូវបានចាប់ខ្លួន ឬយ៉ាងណានោះទេ ខណៈម្ចាស់មាន់បានសួរទៅកាន់បងប្អូនក្នុងបណ្តាញសង្គមថា៖ «ច្បាស់ជាស្គាល់ហើយ មើលបងប្អូនគិតម៉េចឥឡូវ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

Leave a Reply

Your email address will not be published.