ផ្ទុះការចាប់អារម្មណ៍! ការចែករំលែកនូវរូបភាពរបស់ លីម តិចម៉េង និង នាងតូច Elle ធ្វើមុខ

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកនូវរូបភាពរបស់ លីម តិចម៉េង បេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ និង នាងតូច Elle កូនស្រីបណ្ដូលចិត្តរបស់អតីតតារាកំប្លែង ផន សុផារី។

អ្នកនាង ផន សុផារី និង អ្នកលេងហ្វេសប៊ុក បានយកកូនក្រមិចក្រមើមគួរឱ្យក្នាញ់របស់នាងតូច Elle និង បេក្ខជន លីម តិចម៉េង ដែលពួកគេធ្វើទឹកមុខប្រហាក់ប្រហែលគ្នាទៅកាត់ដាក់ផ្ទឹមគ្នាហើយបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យមានការស៊ែរចែករំលែកតៗគ្នាព្រោងព្រាត។

ក្នុងនោះក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រ ទៅលើសកម្មភាពស្រដៀងគ្នារបស់ តិចម៉េង និង នាងតូចគួរឱ្យស្រឡាញ់ Elle ក្នុងអត្ថន័យស្រឡាញ់ចូលចិត្ត និង គាំទ្រពួកគេជាខ្លាំង ជាពិសេសពេលឃើញរូបភាពរបស់ពួកគេទាំងពីរធ្វើកាយវិការស្រដៀងគ្នាទៀតនោះ កាន់តែធ្វើឱ្យអ្នកគាំទ្រក្នក់ក្នាញ់កាន់តែខ្លាំង៕

Leave a Reply

Your email address will not be published.