ថ្ងៃក្រោយឲ្យរាង! ប្តីចាំលើម៉ូតូ ឲ្យប្រពន្ធចូលលួច លុះលួចបានហើយត្រៀមឡើងលើម៉ូតូក៏ជួបរឿងនឹកស្មានមិនដល់

មនុស្សមិនអាចវាយតម្លៃត្រឹមតែការស្លៀកពាក់បានទេ អ្នកខ្លះស្លៀកពាក់ស្អាតបាត តែតាមពិតមិននឹកស្មានថាជាចោរសោះ។ ជាក់ស្តែង ចោរស្រីម្នាក់ ពិតជាក្លាហានខ្លាំងណាស់ ប៉ុន្តែ ដោយសារតែជំនាញស្ទើរភ្លើងបានត្រឹមតែ ១% ក៏ដល់ថ្ងៃអស់លក្ខណ៍ ព្រោះត្រូវបានម្ចាស់គេតាមទាន់ បន្ទាប់ដើរចូលលួចទូរស័ព្ទដោយគ្មានខ្លាចញញើតសូម្បីបន្តិច នៅក្នុងផ្ទះពេទ្យមួយកន្លែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូ បានបង្ហាញចោរប្តីប្រពន្ធមួយគូ បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង មកឈប់នៅមុខផ្ទះពេទ្យមួយកន្លែង រួចចោរស្រីជាប្រពន្ធបានដើរចូលទៅខាងក្នុងផ្ទះយ៉ាងរំភើយ និងបានយកទូរស័ព្ទនៅលើតុ រួចរត់ចាកចេញ។ តែទោះជាយ៉ាងណា ព្រោះតែដល់ថ្ងៃអស់លក្ខណ៍ ចោរប្តីប្រពន្ធមួយគូនេះ ត្រូវបានគ្រូពេទ្យជាម្ចាស់ផ្ទះដឹងទាន់ រត់ដេញចាប់យ៉ាងលឿន មិនអាចឲ្យចោរស្រីនោះឡើងម៉ូតូបានឡើយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ដំណើរ ដែលបានត្រឹមនាំគ្នាស្រឡាំងកាំង ព្រោះតែម្នាក់ៗមិនដឹងរឿងអ្វី។

នៅក្នុងឃ្លីប គេបានលឺសំឡេងរបស់ចោរបានប្រកែកថា មិនមែនចោរទេៗ! ខណៈម្ចាស់ផ្ទះជាគ្រូពេទ្យ អាចត្រូវបានលឺនិយាយថា ចាប់ចោរៗ អត់ទេ ត្រូវដោះស្រាយគ្នាសិន។

បើតាមប្រភពបានឲ្យដឹងថា ចោរប្តីប្រពន្ធនេះ មិនអាចរត់ទៅណារួចទេ ហើយគ្រូពេទ្យក៏មិនបានរករឿងវាយតប់អ្វីដែរ ដោយបានប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

Leave a Reply

Your email address will not be published.