សំឡេងហ៊ោ ពេញឆាក! លីម តិចម៉េង​រំភើបពេក ហូរទឹកភ្នែក ឡើងសស្រាក់បែបនេះ បន្ទាប់ពីច្រៀងបទ “អាក្របី”…(មានវីដេអូ)

គិតមកដល់ពេលនេះ កម្មវិធីប្រឡងចម្រៀងដ៏ធំ Cambodian Idol រដូវកាលទី ២ កំពុងដំណើរការប្រកួតស្វែងរកបេក្ខជនមួយរូបដែលមានសមត្ថភាពច្រៀងបានពីរោះជាងគេដើម្បីក្លាយជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ ១ ហើយបើងាកទៅបេក្ខជនទាំងអស់វិញ ក៏កំពុងខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពច្រៀងនៅចំពោះមុខគណៈកម្មការទាំង ៤ និង ទស្សនិកជនផងដែរ។

លីម តិចម៉េង បានច្រៀងបទ“អាក្របី” មកប្រកួតបានធ្វើអោយអ្នកគំាទ្រហោកក្រើកឆាកដោយសារតែមានទឹកដមស្រទន់។ មកបកស្រាយយ៉ាងពីរោះរណ្ដំ អាចទាញពាក្យកោតសរសើរពីគណៈកម្មការ និង ទស្សនិកជនឱ្យចេញចិត្តលើរូបគេជាខ្លាំង ដែលធ្វើឱ្យ តិចម៉េង ទទួលបានសំឡេងសារគាំទ្រច្រើនជាងគេពីទស្សនិកជន។

សំឡេងដ៏ពីរោះមានទឹកដមរបស់ លីម តិចម៉េង មិនត្រឹមតែធ្វើឱ្យមហាជនអ្នកគាំទ្រពេញចិត្តនោះទេ សូម្បីតែកំពូលតារាច្រៀងដែលទើបនឹងទទួលបានគោរពងារជាឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានយកវីដេអូរបស់ តិចម៉េង ទៅបង្ហោះលើហ្វេសប៊ុកផេកផ្លូវការ ហើយថែមទាំងលាន់មាត់ថា ៖

«ភាគច្រើនអ្នកកំពង់ចាមតូចៗស្ដើងៗតែធំ សំឡេងធំហើយធ្ងន់ ប្អូនធ្វើបានល្អណាស់យប់មិញបងពេញចិត្ត បងក៏អ្នកកំពង់ចាមដែរ»។
សូមទស្សនាវីដេអូ ៖

Leave a Reply

Your email address will not be published.