ប្រទះឃើញ សេះពីរក្បាល ឈរអណ្ដែតលើទឹក យ៉ាងចម្លែក…(មានវីដេអូ)

អាមេរិក៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ វីដេអូឃ្លីបខ្លីមួយ ទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវសកម្មភាពសេះចំនួនពីរក្បាល ឈរអណ្ដែតលើផ្ទៃទឹក ដោយមិនគួរឲ្យជឿនឹងភ្នែក។

ហើយវីដេអូឃ្លីបខ្លី នេះ ត្រូវបានថតឡើងដោយស្ត្រីជាម្ដាយម្នាក់ គឺអ្នកស្រី Keli Rogers ដែលបានធ្វើដំណើរកម្សាន្តនៅឯទន្លេ Salt River ក្នុងរដ្ឋ Arizona នៃសហរដ្ឋអាមេរិក។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបខ្លី បានបង្ហាញឲ្យឃើញថា សេះចំនួនពីរក្បាលនេះ បានឈរនៅស្ងៀមធម្មតាលើផ្ទៃទឹក និងមើលទៅហាក់បីដូចជាកំពុងឈរលើក្បូនមួយ ខណៈអណ្ដែតបន្ដិចម្ដងៗអីចឹង។ យ៉ាងណាមិញ មានអ្នកចុចចូលទស្សនាដល់ទៅ

ជាង៨.៣លានដងឯណោះ និងមានមហាជនមួយចំនួនបានបញ្ចេញមតិ ដោយលើកឡើងថា តាមពិតទៅ សេះទាំងពីរក្បាល គ្រាន់តែឈរនៅកន្លែងទឹករាក់ប៉ុណ្ណោះ និងមិនបានអណ្ដែតទៅណាឡើយ។ ហើយចំពោះការឃើញថាពួកវាឈរអណ្ដែតនេះ គឺដោយសារតែអ្នកថតវីដេអូ បានជិះទូកឆ្លងកាត់ពួកវាប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.