ម្ចាស់ព្រៃ! ក្រពើខ្លា តោ ជួបឆីទាំងអស់ បើមនុស្សងាយបំផុត អញ្ចឹងជួបវារត់ទៅ…(មានវីដេអូ)

Amazonជាព្រៃដែលធំជាងគេលើលោក និងសម្បូរទៅដោយស ត្វធំៗ។ ព្រៃអាម៉ាហ្សូនគឺជាព្រៃដ៏ធំជាងគេនៅលើពិភពលោក មានសត្វរស់នៅច្រើនប្រភេទ ជាគម្របធម្ម ជាតិលើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានតួនាទីជាអ្នកថែរក្សាអាកាសធាតុនៅលើផែន ដីទៀតផង ។ ព្រៃ នេះស្ថិតនៅឧបទ្វីបអាមេរិកខាងជើង ដែលគ្របដណ្តប់លើផ្ទៃដីសរុបដល់ទៅ៧លានគីឡូម៉ែត្រការ៉េ ដែល ក្នុងនោះ៥.៥លានគម ការេជាព្រៃដែលទាក់ទាញទឹកភ្លៀង (Rain-forest)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រៃអាម៉ាហ្សូនគ្របដណ្តប់ លើផ្ទៃដីដល់ទៅ៩ប្រទេសរួមមានប្រេហ្ស៊ីល (៦០%) ប៉េរូ (១៣%) កូឡុំប៊ី (១០%) និងផ្ទៃដីសល់ពីនោះគឺប្រទេសវេណាហ៊្សុយអេឡា អេក្វាឌ័រ បូលីវីយ៉ា ហ្ហ្គុយយ៉ាណា ស៊ូរីណាមី និងហ្វ្រេនហ្គាណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តស្គាល់ពីម្ចាស់ព្រៃអាម៉ាហ្សូនទេ?។ អ្នកស្រុកនៅតំបន់ព្រៃនេះ បានផ្តល់រហ័សនាមឲ្យស្តេចពស់អាណាខន់ដា (Anaconda)ដែលត្រូវបានគេដឹងថាជាប្រភេទពស់ដែលមានទំហំធំបំផុត និងមានទម្ងន់ធ្ងន់ជាងគេនៅក្រោមមេឃលើដីនេះ ថាជាម្ចាស់ព្រៃអាម៉ាហ្សូន។ ពួកវាជាទូទៅរស់នៅក្នុងតំបន់ព្រៃទឹកភ្លៀងត្រូពិច បឹង និងដីភក់នៃតំបន់អាមេរិកខាងត្បូង។ ពស់ប្រភេទនេះអាចលូតបានដល់ 9 ម៉ែត្រ និងមានទម្ងន់ដល់ទៅ 249.5 គីឡូក្រាម។ ហើយធម្មតាប្រភេទញីមានទំហំធំជាងអាឈ្មោល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ពេញមួយជីវិតរបស់វា ពស់នេះមិនឈប់លូតលាស់ឡើយ។(កុំភ្លេចអូសចុះទស្សនាវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីតួខ្លួនវាវិញ គឺមានពណ៌រាងបៃតងចាស់ និងមានចំណុចខ្មៅៗ ពីរជួរនៅលើខ្នង ហើយថែមទាំងមានស្នាមពណ៌សនៅសងខាងខ្លួនវាផងដែរ។ ក្នុងមួយថ្ងៃពស់នេះត្រូវការអាហារជាមធ្យមដល់ទៅ 18 គីឡូក្រាមដើម្បីទ្រទ្រង់រាងកាយដ៏ធំរបស់វា។ បែបនេះ កុំថាឡើយអាមេវា ត្រឹមអាកូនទើបកើតក៏កុំប្រថុយទៅរាប់អានវាអី។ អ្វីដែលគួរឱ្យកត់សម្គាល់ផងទៀតនោះ គឺវាមិនមានពិសនោះទេ អញ្ចឹងនៅពេលចាប់ចំណីវាប្រើតួខ្លួនដ៏ខ្លាំងក្លានិងពេញដោយសាច់ដុំ ដើម្បីរឹតចំណីវាហើយលេ- ប់.ទាំ.ងមូលតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះទៀត កូនរបស់អាណាខន់ដាអាចស្វែងរកចំណីចិញ្ចឹមជីវិតដោយខ្លួនឯងក្រោយពេលកើតភ្លាម ដោយមិនចាំបាច់ពឹងលើមេរបស់វាឡើយ។ បើទោះបីជាវាមានទំហំធំតែអ្នកវិទ្យាសាស្ដ្រមានការលំបាកក្នុងការស្វែងរកវា ដោយសារម្យ៉ាងវាមានពណ៌បន្លំទៅនឹងធម្មជាតិ និងម្យ៉ាងទៀតដោយសារវាចូលចិត្តសម្ងំនៅក្នុងទឹក ដោយវាអាចនៅក្នុងទឹកបានដល់ទៅ 10នាទី ទើបត្រូវការងើបឡើងដកដង្ហើមម្ដង។ ចំពោះអ្នកដើរព្រៃក្នុងតំបន់ខាងលើ ពស់នេះអាចបង្កគ្រោះ- ថ្នា.ក់បាន។ តែសព្វថ្ងៃនេះពស់អាណាខន់ដា ក៏មានវាសនាមិនខុសពីសត្វដទៃប៉ុន្មានដែរ ដោយវាត្រូវបានមនុស្សតាមរកមុខគ្រប់ពេល៕ វីដេអូ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.