កំពុងស្ទូងស្រែ ស្រាប់តែលាន់ក្តាំងហុយផ្សែងទ្រលោម ថ្មអាចម៍ផ្កាយធ្លាក់ចំកណ្តាលវាលស្រែ អ្នកស្រុកជឿថា…(មានវីដេអូ)

ពិតជារឿងដែលគួឲ្យចាប់អារម្មណ៍មែនទែនទាក់ទងទៅនឹងដុំចម្លែកធ្លាក់ពីលើមេឃមកកណ្តាលវាលស្រែ ដែលត្រូវបានគេជឿជាក់ថា ជាដុំអាចម៍ផ្កាយ។ អ្នកស្រុកជាច្រើនរស់នៅក្នុងប្រទេសឥណ្ឌា ព្រោះតែមិនធ្លាប់បានឃើញ ដូចនេះហើយគាត់ទាំងអស់គ្នា ហាក់សម្ដែងការភ្ញាក់ផ្អើល និងព្រួយចិត្តយ៉ាងខ្លាំង ជុំវិញនឹងរឿងដ៏កម្រជួបប្រទះមួយនេះ។ រឿងដ៏ចម្លែកមួយនេះបានកើត កាលពីរថ្ងៃពុធ ស្ថិតនៅក្នុងភូមិមួយ នៃរដ្ឋ Bihar ប្រទេសឥណ្ឌា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា នេះគឺជាអ្នអាចម៍ផ្កាយធ្លាក់មកពីលើមេឃធ្លាក់ក្នុងកណ្តាលវាលស្រែ ហើយនៅក្នុងថ្ងៃកើតហេតុនោះ គឺអ្នកភូមិកំពុងតែនាំគ្នាធ្វើស្រែរបស់ពួកគេ។ រំពេចនោះក៏ស្រាប់តែមានដុំចម្លែកម្យ៉ាង មានពន្លឺភ្លើងពណ៌ត្នោតដូចដុំថ្ម បានធ្លាក់ពីលើមេឃលាន់ឡើងកក្រើកវាលស្រែ ក្នុងល្បឿនយ៉ាងលឿន (ជាង៤ម៉ឺនគីឡូម៉ែត្រក្នុង១ម៉ែត្រ) ជាមួយនឹងផ្សែងហុយទ្រលោម ដែលជាហេតុធ្វើឲ្យពួកគេភិ- ត.ភ័យ និងរត់ចែកជើងគ្នាពេញវាលស្រែតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយសភាពការណ៍ហាក់រាងស្ងប់ស្ងាត់ ពោលគឺផ្សែងបានសាយភាយអស់ អ្នកភូមិក៏បានសម្រេចចិត្តនាំគ្នាត្រលប់ទៅមើលចំណុចទីតាំងកើតហេតុនោះ។ ក្រោយពីទៅមើលគេក៏បាន ឃើញថាមានប្រហោង ឬស្នាមបែកក្រហែងដីយ៉ាងធំនៅក្នុងវាលស្រែ។ បន្ទាប់មក អ្នកភូមិក៏បាននាំគ្នាលូកស្រង់យករបស់ចម្លែកនោះចេញមក ដែលត្រូវបានគេដឹងថា មានជម្រៅលិចក្នុងវាលស្រែប្រមាណជា ៤ហ្វីត ឬង១ម៉ែត្រ ព្រោះតែចង់ដឹងការពិតថាវាជាអ្វី។ អ្នកភូមិហាក់ភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែរបស់នោះមានសណ្ឋានដូចជាដុំថ្ម ទំហំប៉ុនបាល់ ប៉ុន្តែវាមានទម្ងន់ធ្ងន់ ដល់ទៅប្រមាណ ១៥គីឡូក្រាមឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ វាក៏ត្រូវបានគេយកទៅពិនិត្យ ក៏ដូចជាធ្វើការវិភាគដោយក្រុមអ្នកវិទ្យាសាស្រ្ត ហើយពួកគេក៏បានអះអាងថា នេះគឺជាដុំអាចម៍ផ្កាយ ដែលបានធ្លាក់ចុះមកពីលើមេឃ។ ការធ្លាក់នេះមកពីការដុតកម្ដៅពីព្រះអាទិត្យ ហើយនៅពេលដែលវាធ្លាក់ទៅលើផ្ទៃភពណាមួយនោះគេហៅថា អាចម៍ផ្កាយ។ មានមហាជនជាច្រើននៅទីនោះនាំគ្នាព្រួយថាព្រោះតែពួកគេមានជំនឿថា ការធ្លាក់អាចម៍ផ្កាយមកបែបនេះ អាចជាការនាំប្រផ្នូលមិនល្អមកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាយើងមិនទាន់បានអាចធ្វើកាសន្នត់បែបនេះដែរ ព្រោះវាជាធម្មជាតិរបស់ភពផែនដីយើង។ យ៉ាងក៏ដោយអ្នកជំនាញឲ្យដឹងថា ដុំអាចម៍នេះមានតម្លែថ្លៃខ្លាំងណាស់។ តែពេលនេះបានធ្កាក់ដល់ដៃអ្នកវិទ្យាសាស្ត្រហើយ៕ បើអ្នកទាំងអស់គ្នាចង់ជ្រាបឲ្យកាន់តែច្បាស់សូមទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.