សូមជួយគាំទ្រ! ស្ពៃក្តោប និងការ៉ុត មណ្ឌលគិរី ដាំដុះបែបធម្មជាតិ មិនប៉ះពាល់ដល់សុខភាព ស្អែកព្រឹកមកដល់ភ្នំពេញហើយ
បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “Voleak Muy” បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីកសិផលខ្មែរ មានដូចជា ស្ពៃក្តោប និងការ៉ុត ដែលបានដាំដុះតាមបែបធម្មជាតិ ក្នុងកសិដ្ឋានរបស់ម្ចាស់ហ្វេសប៊ុកនេះតែម្តង នៅខេត្តមណ្ឌលគិរី។ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងផងដែរថា៖
“ស្ពៃក្តោប និងការ៉ុត មណ្ឌលគិរី ស្អែកព្រឹកមកដល់ភ្នំពេញហើយ។ សូមជួយគាំទ្រផងកសិផលខ្មែរ មានប្រភពមកពីមណ្ឌលគិរី ពីកសិដ្ឋានរបស់នាងខ្ញុំតែម្តង។ មានលក់នៅហាង ពិភព បន្លែ ផ្លែឈើមណ្ឌលគិរី សាខាភ្នំពេញ មានទីតាំង នៅភ្នំពេញស្រាប់ នៅផ្លូវ128 ផ្ទះលេខ 292 មហាវិថីកម្ពុជាក្រោម ខាងលិចស្តុបណានជីន ដាំដុះបែបធម្មជាតិ នឹងសុវត្តិភាពជូនបងប្អូន។ អរគុណបងប្អូនសំរាប់ការគាំទ្រ នាងខ្ញុំមានបោះដុំ និងលក់រាយ Tel: Cell card : 099449899, Metfone : 0888449899 និង Smart : 0963036999។ សូមអរគុណច្រើន។”។ប្រភពពី pressnews