លើកទី ១ ហើយ! ឈិន ម៉ានិច ច្រៀងបណ្តើរ យំបណ្តើរ ធ្វើឲ្យគ្រប់គ្នារំជួលចិត្តតាម….(មានវីដេអូ)

មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសបណ្តាអ្នកគាំទ្ររបស់តារាចម្រៀងស្រី ឈិន ម៉ានិច ហាក់ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង និងមានការរំជួលចិត្តតាមគ្រប់ៗគ្នា ក្រោយពីបានឃើញវីដេអូរបស់តារាចម្រៀងរូបនេះ បកស្រាយចម្រៀងទាំងអារម្មណ៍អួលអាក់ស្រក់ទឹកភ្នែកនៅក្នុងកម្មវិធីប្រគុំតន្រ្តីមួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធីប្រគុំតន្រ្តីមួយនេះផងដែរ កម្មវិធីបានតម្រូវឲ្យតារាកិត្តិយសលើកយកបទចម្រៀងរបស់ អ្នកនាង សុគន្ធ នីសា មកច្រៀង Cover ដែលតារាចម្រៀង ឈិន ម៉ានិច បានលើកយកបទចម្រៀង «ស្រលាញ់អូនម្តងទៀតបានទេ» មកបកស្រាយ ជាបទបែបមនោសញ្ចេតនាកម្សត់ចាក់ដោតខ្លាំង ដែលធ្វើនាងច្រៀងបណ្តើរអួលដើមក ស្រក់ទឹកភ្នែកបណ្តើរហាក់បង្ហាញអារម្មណ៍ដែកបង្កប់ការឈឺចាប់ដូចទៅនឹងអត្ថន័យបទចម្រៀង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ឈិន ម៉ានិច ក៏បានប្រាប់ឲ្យដឹងដែរថា ដោយសារតែបទចម្រៀងមួយនេះនាងស្រលាញ់ខ្លាំងបានជាលើកយកមកបកស្រាយព្រមទាំងបានបញ្ចូលមនោសញ្ចេតនាខ្លាំងផងដែរ ដល់ថ្នាក់ធ្វើឲ្យរូបនាងស្រក់ទឹកភ្នែកមែនទែនបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូនៃការបកស្រាយចម្រៀងរបស់ តារាចម្រៀងស្រីរូបនេះផងដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រធ្វើការកាត់តចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយភ្ជាប់ជាមួយនឹងអារម្មណ៍រំជួលចិត្តតាមនាងគ្រប់គ្នា ព្រោះតែជាលើកដំបូងហើយដែលឃើញនាងច្រៀងទាំងទឹកភ្នែកបែបនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Leave a Reply

Your email address will not be published.