ចង់សាក អាចសាកបាន!!! និស្សិតម្នាក់បានបង្ហើបវិធីដាំប័រ ដោយចាយទុនតែ១ពាន់ដុល្លារតែប៉ុណ្ណោះ

សព្វថ្ងៃនេះ ផ្លែប័រកំពុងតែមានទីផ្សារហើយ ចម្ការជាច្រើននៅខេត្តរតនគីរីចាប់ផ្តើមប្រមូលភោគផល ហើយបន្តផ្គត់ផ្គង់ទាំងទីផ្សារភ្នំពេញ និងសៀមរាប។​ ទោះយ៉ាងណាក្តី ចង់ដាំដំណាំមួយនេះបាន កសិករត្រូវចាយពេលច្រើន និងទុនច្រើន ប្រសិនបើគាត់មិនប្រើតិចនិកងាយៗកាត់បន្ថយទុនចំណាយច្រើនឲ្យសល់ត្រឹមតែជាង១ពាន់ដុល្លារខាងក្រោមនេះ។

លោក ភ្លុក រតនា បានផ្តល់បទសម្ភាសន៍ជាមួយ Business Cambodia ថា ក្រោយសាកល្បងដាំប័រប្រមាណជា២០០ដើមទទួលបានលទ្ធផលគ្រាន់បើរួចមក គាត់បានពង្រីកដី​​​ដាំបន្ថែមជាង៤ហិកតាបន្តទៀត ដោយក្នុងនោះត្រូវការប្រើកូនប័រប្រមាណ៣០០ទៅ៤០០ដើមក្នុងមួយហិកតា។

បើតាមបទពិសោធន៍របស់គាត់ផ្ទាល់ អតីតនិស្សិតរៀនជំនាញរៀបចំដែនដីរូបនេះ គាត់ប្រើវិធីបណ្តុះពូជដោយខ្លួនឯង ព្រោះតែពូជប័រនេះមានតម្លៃថ្លៃគួរសម បើធៀបនឹងដំណាំហូបផ្លែដទៃទៀត ដោយកសិករត្រូវចំណាយយ៉ាងតិច៣ដុល្លារដែរក្នុងមួយកូន ពោលគឺត្រូវចំណាយចាប់ពី៩០០ទៅ១២០០ដុល្លារឯណោះក្នុងមួយហិកតា។ ប្រភពពី business camboida

Leave a Reply

Your email address will not be published. Required fields are marked *