ម៉ែអើយ! ខំឱ្យបន្ទប់ជួលនៅ ៥ ឆ្នាំ បើកទ្វារខ្វាក ដូចគំនរចាក់សំរាម

ស្ត្រីជាម្ចាស់ផ្ទះជួលជនជាតិថៃវ័យ ៦៥ ម្នាក់ បានបង្ហាញក្តីហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានឃើញបន្ទប់ជួលរបស់ខ្លួនដែលជួលឱ្យបុរសម្នាក់ ប្រៀបដូចដេប៉ូអេតចាយដែលមានផ្ទុកទៅដោយសំរាមជាច្រើនប្រភេទ និង សម្បកដបស្រាបៀរគ្រប់ម៉ាកគរដូចភ្នំ ថែមទាំងមានក្លិនស្អុយរលួយហួសប្រមាណ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឱ្យដឹងពីស្រ្តីជាម្ចាស់បន្ទប់ជួលនោះបានរៀបរាប់ថា ខ្លួនបានជួលបន្ទប់មួយឱ្យទៅបុរសវ័យក្មេងម្នាក់នៅខេត្តឈុនបុរី អស់រយៈពេល ៥ ទៅ ៦ ឆ្នាំហើយ ដោយមិនបានស្គាល់អត្តសញ្ញាណបុរសរូបនោះច្បាស់ឡើយ ព្រោះបុរសម្នាក់នោះតែងតែចេញទៅធ្វើការបាត់ពីបន្ទប់ជារៀងរាល់ថ្ងៃ និង រូបគេតែងតែបានបង់ថ្លៃបន្ទប់ជារៀងរាល់ខែធម្មតាឱ្យខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ក្រោយបុរសម្នាក់នោះបានយកប្រាក់មកបង់បន្ទប់ដូចធម្មតា ស្រ្តីជាម្ចាស់ផ្ទះបានផ្តល់ដំណឹងឱ្យបុរសរូបនោះផ្លាស់ប្តូរបន្ទប់ផ្សេងមួយរយៈសិន ដោយប្រាប់ថាចង់ជួសជុលបន្ទប់ដែលរូបគេកំពុងស្នាក់នៅ និង បន្ទប់មួយចំនួនទៀតដែលជាប់នោះ ។ បន្ទាប់ពីបានប្រាប់ហើយ បុរសរូបនោះក៏បាត់ស្រមោលឈឹងមិនដឹងទៅទីណា ។ ចំណែកឯស្រ្តីម្ចាស់បន្ទប់ក្រោយជូនដំណឹងហើយនោះ ក៏បានហៅជាងដើម្បីជួលជុលបន្ទប់ ប៉ុន្តែអ្វីដែលនឹងស្មានមិនដល់គឺបន្ទប់ដែលបុរសរូបនោះបានជួល មានសភាពគគ្រេចហួសប្រមាណ សុទ្ធតែសំរាម និង សម្បកដប មានក្លិនស្អុយរលួយភាយៗ បន្ទាប់ពីបើកទ្វារ ដែលធ្វើឱ្យស្រ្តីវ័យ ៦៥ ឆ្នាំ ជាម្ចាស់ផ្ទះហួសចិត្តចង់ខ្យល់គរមួយរំពេច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអ្នកជិតខាង មុនពេលដែលមានរឿងនេះកើតឡើងបានបង្ហាញប្រាប់ថា បុរសម្នាក់នោះមិនដែលបើកទ្វារបន្ទប់ឱ្យនរណាម្នាក់បានឃើញសភាពក្នុងបន្ទប់ជួលរបស់គេឡើយ សូម្បីតែពេលមិត្តភក្តិមកលេងក៏មិនដែលអនុញ្ញាតិឱ្យចូលលេងខាងក្នុងដែរ ។ គួរឱ្យដឹងដែរថា ពេលបើកទ្វារបន្ទប់ជួល គេឃើញមានកន្ទេលមួយក្រាលនៅចំកណ្តាលគំនរសំរាមនោះ ដែលទំនងជាកន្លែងគេគេង និង មានទូរទស្សន៍មួយគ្រឿងទៀត ក្រៅពីនេះសុទ្ធតែសំរាមគរចុកពេញបន្ទប់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.