ពិតជាអស្ចារ្យណាស់ មនុស្សភាគតិចណាស់ដែលបានដឹង!! ក្តុរជា ឱសថបុរាណខ្មែរ ព្យាបាលគ្រុន និងក្រិនថ្លើម
-ឈ្មោះរុក្ខជាតិ៖ ក្ដុល -លក្ខណៈរុក្ខជាតិ ៖ ប្រភេទដើមឈើធំ -កំពស់ដល់ ២០ម៉ែត្រ មែកដុះទទឹង -សំបកខ្ចី ពណ៌កាហ្វេ សំបកចាស់-ពណ៌សប្រផេះ ខ្លឹមពណ៌លឿង។ -ស្លឹក ៖ រាងពកក្រពើ គល់ស្លឹកខ្លះរាងមូល ខ្លះរាងបេះដូង មានប្រវែងពី ៨-២៥ស.ម មានត្រចៀកស្លឹកមួយគូ ចេញនៅគល់ទងស្លឹក។-ផ្កា ៖ ផ្កាពណ៌លឿង ធុំក្លិនក្រអូប។-ផ្លែ ៖ មូល ពណ៌បៃតងចាស់ ប្រវែង ២-៣ស.ម ចេញផ្កាខែ ៣ ចេញផ្លែខែ ៧។
-កន្លែងដាំដុះ ៖ ដុះតាមមាត់ទន្លេ ដីទំនាប បឹង ។ល។ -ផ្នែកប្រើប្រាស់ ៖ សំបកដើម និងខ្លឹម។-រសជាតិ ៖ សំបក ឫសមានជាតិល្វីង។
-សមាសធាតុគីមី ៖ សំបកដើមមានជាតិ ALCALOID។ការព្យាបាល ៖ ជាថ្នាំ ប៉ូវ (ល្វីង) ឯសំបក និងខ្លឹម ព្យាបាលគ្រុន និងក្រិនថ្លើម
-កំរិតប្រើប្រាស់ ៖ ១ថ្ងៃប្រើពី ១០-១៥ក្រាម ដាំទឹកផឹក។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។