សូមគាំទ្រ ស៊ែរមួយផង! អ្នកមីងម្នាក់ អង្គុយបិតឬស្សីលក់សម្រាប់ដាក់យួរកែវកាហ្វេ ជំនួសថង់ប្លាស្ទិក

បើយោងតាមរយៈគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីមីងម្នាក់ ដែលមានគំនិតល្អខ្លាំងណាស់ ដែលអាចឆ្នៃឬស្សី ដោយយកទៅចិតស្តើងៗ និងបិតចេញជារបស់មួយ ដែលអាចប្រើសម្រាប់យួរកែវកាហ្វេ និងកែវភេសជ្ជៈផ្សេងៗទៀតបាន អាចជំនួសក្នុងការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេសនោះគឺជួយដល់បរិស្ថានទៀតផង។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនក្នុងប្រទេសមានការចាប់អារម្មណ៍ជាខ្លាំង នូវគំនិតឆ្នៃប្រឌិតមួយនេះ ជាពិសេសនោះ គឺជួយបរិស្ថានតែម្តង ដោយឫស្សីដែលគាត់បិតនេះ អាចជំនួសថង់ប្លាស្ទិកបាន។ ក្នុងនោះ អ្នកដែលបានកាន់ប្រើរបស់នេះហើយ ក៏លាន់មាត់សរសើរថា

ខ្ញុំចូលចិត្តរបស់នេះណាស់ ពិតជាស្អាតថែមទៀត ព្រមទំាងមានការចែករំលែកនូវរូបភាពទាំងនេះ ជិត១មុឺនដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ៕គាំទ្រទេបងប្អូន? អ្នកមីងម្នាក់ អង្គុយបិតឬស្សីលក់សម្រាប់ដាក់យួរកែវកាហ្វេ ជំនួសថង់ប្លាស្ទិក ស៊ែរ១ បើគាំទ្រ។ សង្ឃឹមថាគំនិតមួយនេះ នឹងមានអ្នកធ្វើ ជួយកាត់បន្ថយថង់ប្លាស្លិក

Leave a Reply

Your email address will not be published. Required fields are marked *