កុំលេងសើច! ស្តេចចាប់ពស់ម្នាក់ ត្រូវស្លា-ប់ដោយសារពស់ ដែលខ្លួនឯងចិញ្ចឹមចឹ-ក

លោក Lenturio គឺជាបុរសមានវ័យរាងជ្រេម្នាក់ ដែលរស់នៅក្នុងខេត្ត Sorsogon នៃប្រទេសហ្វីលីពីន។ នៅទីនោះ លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ រហូតដល់មានប្រជាជនជាច្រើនបានឲ្យរហស្សនាមលោកថា «ស្តេចពស់» ព្រោះលោកមានជំនាញពិសេសក្នុងការបង្រ្កាបសត្វពស់ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ ផ្ទះរបស់លោកមានចិញ្ចឹមសុទ្ធតែសត្វពស់ដែលមានពិសតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាប្រហែលជាថ្ងៃដ៏សែនអាក្រក់បំផុតសម្រាប់បុរសសម្បុរស្រអែមដែលមានរហស្សនាមថា «ស្តេចពស់» មិនចង់ឲ្យវាមានកើតឡើងនោះទេ។ នៅក្នុងថ្ងៃនោះ លោក Lenturio បានប្រើប្រាស់ដៃរបស់ខ្លួនដើម្បីបើកប្រអប់ពស់ ហើយលូកទៅចាប់កន្ទុយរបស់វា ក្នុងគោលបំណងលើកយកវាចេញមកក្រៅ។ពេលនោះប្រហែលជាលោកធ្វើឲ្យពស់ឈឺខ្លាំង ទើបវាហក់មកចឹកដៃខាងឆ្វេងរបស់លោកតែម្តង។ ភ្លាមៗនោះ លោកមានការខឹងក្រោធយ៉ាងខ្លាំង រហូតដល់កាត់ក្បាលពស់នោះ ដើម្បីជាការបញ្ចេញកំហឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


រំពេចនោះ មនុស្សម្នាដែលមានវត្តមាននៅទីនោះ បានណែនាំឲ្យលោកធ្វើដំណើរទៅកាន់មន្ទីពេទ្យដើម្បីទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវតាមបែបវិជ្ជសាស្រ្ត។ ក៏ប៉ុន្តែ លោកមិនបានទទួលយកសំណើមួយនេះទេ ហើយលោកថែមទាំងផ្គើនដោយដើរទៅផឹកស្រាដើម្បីបង្ហាញពីភាពរឹងមាំរបស់ខ្លួន ឲ្យសាកសមជាមួយនឹងរហស្សនាមដែលគេដាក់ឲ្យថា ស្តេចពស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី Lenturio បានទទួលទានសុរាហើយ លោកក៏បានធ្វើដំណើរទៅផ្ទះទាំងដែលមានអាការស្រវឹងជោគជាំ ហើយបានទម្រេតខ្លួនដេកដោយមិនក្រោកជារៀងរហូត។នៅពេលដែលបងប្អូនសាច់ញាតិឃើញគាត់ដេកយូរដូច្នេះ ពួកគេក៏ចាប់ផ្តើមមានការសង្ស័យ ហើយក៏ដើរទៅដាស់គាត់ ក៏ប៉ុន្តែគាត់មិនកម្រើកខ្លួនទាល់តែសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញស្ថានភាពបែបនេះ បងប្អូនសាច់ញាតិមានភាពស្រឡាំងកាំង ហើយក៏បានបញ្ជូនគាត់ទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះ។ ក៏ប៉ុន្តែក្រុមគ្រូពេទ្យបានប្រាប់ថា នៅពេលនេះគាត់បានបាត់បង់អាយុជីវិតបាត់ទៅហើយ ព្រោះតែគាត់មិនបានមកព្យាបាលឲ្យបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published.