ស្តាយក្រោយមានន័យអ្វី!!! ផឹកស៊ីសប្បាយជាមួយមិត្តភក្តិ ទុកប្រពន្ធចោលនៅផ្ទះម្នាក់ឯង ប្រពន្ធខលទៅហើយ ប្ដីមិនលើកទៀត ចុងបញ្ចប់បានត្រឹមស្តាយក្រោយ

ប្តីប្រពន្ធមួយគូរទើបតែរៀបការបានមួយឆ្នាំ ហើយបានបែកផ្ទះនៅតែ2នាក់ នៅយប់មួយប្តីបានចេញទៅក្រៅជួបជុំមិត្តភ័ក្ត ដោយប្រពន្ធនៅផ្ទះតែម្នាក់ឯង នៅម៉ោង21:00នាទី ប្រពន្ធបានCall ទៅរកប្តី

ប្រពន្ធ៖ អាឡូបង! បងមកផ្ទះវិញថ្មើរណា? អូនចាំបង ប្តី៖ តិចទៀតអូន! បងផឹកស្រាជាមួយមិត្តភ័ក្តលេងតិចសិនណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធ៖ បងឯងញ៉ាំស្រាទៀតហើយ..? កុំនៅយប់ពេកឆាប់មកផ្ទះណា៎! អូនខ្លាច ប្តី៖ កុំបារម្មអី! មិនបាច់ខ្លាចទេ តិចទៀតបងនឹងទៅដល់ហើយណា។1ម៉ោងកន្លងផុតទៅ មិត្តភក្តិរបស់បុរសនោះក៏មកបន្តរបន្ថែមទៀត ហើយពួកគេក៏រីករាយជាមួយមិត្តនឹងការជួបជុំផឹកសុីសប្បាយ

សម្លេងទូរស័ព្ទនៅតែរោទ៍ បុរសជាប្តីនោះបានដកទូរស័ព្ទមើលហើយបានឃើញ 4sms និង 35missed calls ប៉ុន្តែគាត់បានដាក់ទូរស័ព្ទចុះដោយមិនបានអាន SMS ទាំងនោះទេ ហើយក៏មិនបានCallទៅរកប្រពន្ធវិញដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីក៏ចប់នៅម៉ោង23:40នាទី គាត់ក៏បានត្រឡប់មកផ្ទះវិញ ពេលទៅដល់ផ្ទះគាត់ក៏បានឃើញបងប្អូននិងអ្នកជិតខាងនៅពេញមុខផ្ទះគាត់ ជាមួយទឹកមុខក្រៀមក្រំហើយសំលឹងមកគាត់។

បងប្រុស៖ ឯងទើបមកពីណា? ពួកយើងព្យាយាមcallទៅឯងជាច្រើនដងហើយ។ មិចមិនទទួលទូរស័ព្ទ?ចោរបានចូលផ្ទះរបស់ឯង ហើយនាងបានព្យាយាមស្រែកអោយគេជួយ… ចោរក៏បានចាក់នាង ពួកយើងបាននាំនាងទៅពេទ្យហើយ តែយឺតពេលមិនអាចជួយនាងបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តី៖ កុំលេងសើចមើល (និយាយទាំងរដេបរដុប)គាត់ដកទូរស័ព្ទរបស់គាត់បើកអាន SMS 21:40នាទី៖ បង! បងចេញមកនៅ ? អូនខ្លាច21:53នាទី៖ បង! ហេតុអីមិនឆ្លើយតបនឹងអូន Callទៅក៏មិនទទួល?21:58នាទី៖ បង! មានមនុស្សក្រវែលផ្ទះយើង អូនខ្លាចណាស់ បងឆាប់មកអោយលឿន

22:15នាទី៖ រីករាយថ្ងៃខួបអាពាហ៌ពិពាហ៌របស់ពួកយើងណាបង អូនស្រលាញ់បង! អូនចង់និយាយប្រាប់បងដោយផ្ទាល់មាត់ តែអូនគិតថា អូនមិនអាចរងចាំនិយាយប្រាប់បងបានទេ ប្តីសំលាញ់!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់បានយំយ៉ាងខ្លាំងបន្ទាប់ពីអានSMS របស់ប្រពន្ធខ្លួន ប៉ុន្តែគ្រប់យ៉ាងវាបានហួសពេលអស់ទៅហើយ នៅសល់ត្រឹមតែវិប្បដិសារីប៉ុណ្ណោះ

#ចូរផ្តល់តម្លៃនិងភាពសំខាន់អោយអ្នកក្បែរខ្លួនផង កុំគិតតែពីមិត្តភ័ក្តខ្លាំងពេក ព្រោះយើងមិនអាចដឹងទេថា និងមានអ្វីកើតឡើង ត្រឹមតែប៉ុន្មាននាទី រឺប៉ុន្មានម៉ោងប៉ុណ្ណោះ អី្វៗអាចកើតឡើងបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *