មិនងាយបានឃើញទេ! រូបថតចាស់ៗនាយ កុយ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង…(មានរូបភាព)
តារាកំប្លែងជើងចាស់នាយ កុយ ដែលទទួលបានភាពល្បីល្បាញជាខ្លាំងពីសំណាក់មហាជន អស់រយៈពេលរាប់សិបឆ្នាំមកហើយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ តារាកំប្លែងរូបនេះ ហាក់បីជាធ្លាក់ប្រជាប្រិយភាព ក្រោយពេលដែលកម្មវិធីទូរទស្សន៍មួយចំនួនបានបំបាត់នូវកម្មវិធីសម័យបុរាណជាច្រើន ហើយងាកមកចាប់អារម្មណ៍កម្មវិធីសម័យបច្ចុប្បន្នវិញ។
លោក ជួន ជី ហៅនាយ កុយ ធ្លាប់បានលើកឡើងថា គាត់មានមុខក្នុងសិល្បៈមកដល់ថ្ងៃនេះ គឺព្រោះតែមានការជួយជ្រោមជ្រែងពីសំណាក់ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកម៉ៅ និងលោកស្រីច័ន្ទធី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលតែងតែរៀបចំកម្មវិធី ដើម្បីឲ្យលោកបានចូលសម្តែង។
តារាកំប្លែង នាយ កុយ មិនត្រឹមតែមានភាពមមាញឹកក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ លោកក៏ជាអ្នកកាត់សក់ក្នុងពិធីមង្គលការផងដែរ ដោយបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ភាគច្រើន តារាកំប្លែងរូបនេះតែងតែចាប់ដៃគូជាមួយនឹងប្រិមប្រិយ ដែលជាតារាកំប្លែងមានរូបសម្រស់ស្រស់ស្អាត។
ដោយឡែក យោងតាមគណនីហ្វេសបុកឈ្មោះ Koy Kompleng បានទម្លាយរូបភាពចាស់អោយមហាជនមានការភ្ញាក់ផ្អើល និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖“អរគុណលោកដើមការ ដែលបានថែរក្សាទុករូបថត ក្នុងងពិធីកាត់សក់ នៅឆ្នាំ 1983 រហូតដល់ឆ្នាំ 2018 កាត់សក់គាត់ហើយដល់កូន អីឡូវដល់ចៅទៀត អរគុណ សូមអោយកូនក្មួយរកសុីមានបាន៕