ពិតជាស្រស់ស្អាតណាស់!! កូនខ្មែរមួយរូប គូរគំនូរស្តេចសមុទ្រ លម្អិតគ្រប់ផ្នែកល្បីកក្រើកពេញហ្វេសប៊ុក

មានការចែករំលែកពេញបណ្តាញសង្គមនូវស្នាដៃវិចិត្រករវ័យក្មេងមួយរូបដែលមានឈ្មោះថា ហេង វឌ្ឍនស័ក្តិ ដែលបានបញ្ចេញរូបគំនូរមួយផ្ទាំងដែលមានឈ្មោះថា ស្តេចសមុទ្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូ​បគំនូរ ស្តេចសមុទ្រ មួយនេះត្រូវបានចំណាយពេលប្រមាណជាង៦ខែ ក្នុងការគូរ ដោយចាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញគួរឲ្យសរសើរមិនដាច់ពីមាត់នោះគឺគ្រប់ផ្នែកនៃគំនូរមួយផ្ទាំងនេះត្រូវបានគូរយ៉ាងលម្អិតដោយផ្ចិតផ្ចង់ មិនថាគ្រឿងអលង្ការតុបតែងកាយ ឈុតគ្រងនៃតួអង្គស្តេចសមុទ្រ សូម្បីតែសត្វនាគខាងក្រោយក៏ត្រូវបានលម្អិតយ៉ាងល្អិតល្អន់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


យោងតាមគណនីរបស់វិចិត្រករវ័យក្មេងមួយរូបនេះ បានរៀបរាប់ឲ្យដឹងថា៖ «ថ្ងៃនេះត្រូវជា ថ្ងៃ ព្រហស្បតិ៍ ៥រោច ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ដែលជាថ្ងៃ កំណើតនៃខ្ញុំព្រះបាទ (រូប ស្ដេចសមុទ្រ នេះត្រូវបានចាប់ផ្ដើមគូរឡើងនៅ ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងបានបញ្ចប់នៅ ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១) ផ្នែកនីមួយៗត្រូវបានចំណាយពេលលម្អិតយ៉ាងផ្ចិតផ្ចង់ ដែលត្រូវបានដកស្រង់ចេញពីផ្ទាំងសិលា និងឯកសារយោងមួយចំនួនដែលបានសិក្សាស្រាវជ្រាវឃើញ រូបនេះទៀតសោតត្រូវបានដកស្រង់ចេញពីចម្លាក់ និងបដិមាសាស្រ្តស្ថិតក្នុងសម័យកណ្ដាល Check the picture for any details រូបភាពរក្សាសិទ្ធដោយ ហេង វឌ្ឍនស័ក្ដិ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បន្ថែមពីនេះ វិចិត្រករវ័យក្មេង ហេង វឌ្ឍនស័ក្តិ ក៏បានបញ្ជាក់ពីគោលបំណងនៃការគូររូបគំនូរនេះបន្ថែមថា ៖ «គោលបំណងខ្ញុំធ្វើឡើង គឺមាន៣។ គោលបំណងទី១️ លើកតម្កើងតម្លៃនៃសិល្បសម័យកណ្ដាលគឺសម័យលង្វែក (មិនមែនតែសម័យលង្វែកតែ១មុខនោះទេមានសម័យផ្សេងៗទៀត) ព្រោះមានមនុស្សមិនច្រើនទេដែលធ្វើទាក់ទងនិងសម័យកណ្ដាលនេះផ្សាផ្ជាប់ទៅនឹងរបស់ផ្សេងៗលម្អិតល្អ។ គោលបំណងទី២ គឺលម្អិតគ្រឿងអលង្ការឲឃើញច្បាស់ល្អអំពីគ្រឿងអលង្ការខ្មែរ ដោយគ្រឿងអលង្ការទាំងអស់នៅក្នុងរូបនេះក្បាច់នេះនីមួយៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រូវបានកម្លាយ និង ដកស្រង់ចេញពីគ្រឿងអលង្ការនាសម័យអង្គរ មកជាសម័យកណ្ដាលទាំងអស់ (ខ្ញុំធ្វើអ្វីមួយតែងតែមានឯកសារយោងផ្សាភ្ជាប់មកជាមួយជានិច្ច មិនថារូបអលង្ការ មកុដ នាគ គ្រឿងមាស ។ល។ព្រោះមួយចំនួន….។ គោលបំណងទី៣ ចង់ធ្វើវាទុកជាឯកសារយោងសម្រាប់មនុស្សជំនាន់ក្រោយៗ កុំឲយករបស់អ្នកជិតខាងយកមកប្រើប្រាស់ តទៅទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


មនសុ្សគ្រប់គ្នាលើកតម្កើងតម្លៃសិល្បសម័យអង្គរខ្លាំងពេក រហូតដល់ធ្វើឲមនុស្សមួយចំនួនមិនស្គាល់សិល្បរបស់ជាតិឯងនៅសម័យក្រោយអង្គរ , បើគ្មានសិល្បសម័យមុនអង្គរ ឬសម័យអង្គរ ឬ រចនាបថដែលបានចែងនីមួយៗទេ សិល្បៗក្រោយក៏វាមានសភាពរញ៉េរញ៉ៃដូចគ្នា។ ខ្ញុំមុននឹងធ្វើអ្វីមួយខ្ញុំចំណាយពេលសិក្សាលើរបស់នោះណាស់ បានតិចឬច្រើនក្ដីខ្ញុំក៏មិនបោះបង់ចោល មិនទំនេរចាំតែដេកវាយតម្លៃថារបស់នោះជារបស់គេ របស់នោះជារបស់អញដូចមនុស្សមួយចំនួនទេ សម័យនេះជាសម័យបច្ចេកវិទ្យា បច្ចេកវិទ្យាក្នុងសតវត្ស២១ទំនើបល្អៗច្រើនណាស់អាចសិក្សារៀនសូត្រច្រើនណាស់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រភព៖ ហេង វឌ្ឍនស័ក្តិ

Leave a Reply

Your email address will not be published. Required fields are marked *