ព្រះបាទយសោវរ្ម័នទី១ ព្រះមហាក្សត្រខ្មែរដ៏ឆ្នើម និងជាស្ថាបនិកទី១ កសាងរាជធានីនៅតំបន់អង្គរ!

ព្រះបាទយសោវរ្ម័នទី១ ជាស្ថាបនិកទី១ កសាងរាជធានីនៅតំបន់អង្គរ។ នៅពេលព្រះបាទយសោវរ្ម័នទី១ឡើងគ្រងរាជ្យសម្បត្តិភ្លាម មានផ្ទុះសង្គ្រាមជាញឹកញាប់ទាំងក្នុង និងក្រៅប្រទេសប៉ុន្តែត្រូវបានព្រះអង្គធ្វើការបង្ក្រាបអោយបរាជ័យជាបន្តបន្ទាប់។ ក្រោយពីទទួលបានជ័យជំនះព្រះអង្គ បានធ្វើការកសាងប្រទេសជាតិ ពង្រីកទឹកដីអោយធំទូលាយ កសាងប្រាង្គប្រាសាទ និងរាជធានីនៅលើភ្នំបាខែងមុនគេបង្អស់នៅតំបន់អង្គរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


កេរដំណែលរបស់ ព្រះអង្គមិនត្រឹម តែមានប្រយោជន៍សំរាប់ប្រជាពលរដ្ឋខ្មែរ នៅសម័យនោះប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយជាមរតកដ៏មានតំលៃសំរាប់កូនចៅខ្មែរគ្រប់ជំនាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិទាំងផ្នែកវប្បធម៌ កសិកម្ម និងទេសចរណ៍។ យោងតាមឯកសារប្រវត្តិ និងសិលាចារិកនានាបានបញ្ជាក់ថា ព្រះបាទយសោវរ្ម័នទី១ឡើងគ្រងរាជ្យសម្បត្តិនៅ គ.ស ៨៨៩ ដល់ ៩០០ នៅទីក្រុងហរិហល័យ បន្តពីព្រះបាទឥន្ទ្រវរ្ម័នទី១ជាព្រះបិតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ព្រះអង្គជាក្សត្រមួយអង្គដែលមានសមត្ថភាពខ្ពស់ក្នុងការធ្វើចំបាំង ទាំងលើដី និង លើទឹក រៀបចំកសាងប្រទេសជាតិ និងទំនុកបំរុងសាសនាអោយមានការរីកចំរើនយ៉ាងខ្លាំង ដោយមានកសាងប្រាសាទ និងអាស្រមសំរាប់គោរពបូជាយ៉ាងសន្ធឹកសន្ធាប់។ តាមឯកសារ ប្រវត្តិសាស្ត្រខ្មែររបស់លោក រស់ ចន្រ្តាបុត្រ បានបញ្ជាក់ថា ព្រះបាទយសោវរ្ម័នទី១ធ្លាប់ធ្វើសង្គ្រាមឈ្នះទាំងលើដីគោក ទាំងលើសមុទ្របំផ្លាញទូកសំពៅ សត្រូវអស់ជាច្រើនគ្រឿង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ព្រះបាទយសោវរ្ម័នទី១ នៅពេលធ្វើសង្រ្គាមទទួលបានជោគជ័យគ្រប់ទិសទី ហើយព្រះអង្គបាន អោយកសាងអាស្រមចំនួន១០០ នៅគ្រប់ទីកន្លែងដើម្បីគោរពបូជា ធ្វើការពង្រីកទឹកដី ជីកបារាយណ៍មួយឈ្មោះថា “យសោធរតដាក” ប្រវែង៧គីឡូម៉ែត្រ និងទទឹង ១,៨គីឡូម៉ែត្រដើម្បីយកទឹកទៅស្រោចស្រពការងារកសិកម្ម។ ព្រះបាទយសោវរ្ម័នទី១ គ្រងរាជ្យនៅទីក្រុងហរិហល័យ មិនយូប៉ុន្មានក៏លើករាជ្យធានីទៅយសោធបុរ ហើយកសាងប្រាសាទនៅលើភ្នំបាខែង ដើម្បីឧទ្ទិសថ្វាយចំពោះ លទ្ធិព្រហ្មញ្ញសាសនា និងចង់បង្ហាញពីមហិទ្ធិឫទ្ធិ របស់ព្រះអង្គជាស្តេចអទិទេពដ៏ខ្លាំង ដែលមានសមត្ថភាពក្នុងការកសាងសំណង់ធំៗលើសព្រះរាជាមុនៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ព្រះអង្គត្រូវបានអ្នកប្រវត្តិវិទូមួយចំនួន ចាត់ទុកជាស្តេចដ៏ខ្លាំងពូកែក្នុងការធ្វើសង្រ្គាមមិនដែលចាញ់ មានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និង ពុទ្ធចក្រ និងជាស្ថាបនិកទី១ ក្នុងការកសាងរាជធានីអង្គរ ដែលកេរតំណែលទាំងនេះ បន្សល់ទុករហូតដល់សព្វថ្ងៃ រូមមានកំពែងគូទឹកព័ទ្ធជុំវិញរាជធានីដើម្បីការពារសត្រូវជិតឆ្ងាយ ហើយប្រឡាយទឹកជាប្រព័ន្ធធារាសាស្រ្តដ៏ សំខាន់សំរាប់ យកទឹកប្រកបការងារកសិកម្ម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រភពពី news sabay

Leave a Reply

Your email address will not be published. Required fields are marked *