បន្ទាប់ពីចេញបទ​ចម្រៀងថ្មី​​រួច នារី​​កូនកាត់ខ្មែរម្នាក់នេះបាននិយាយថា៖ ខ្ញុំ​មិន​ចង់​ឲ្យបាត់​បង់​រសជាតិ​ជា​ខ្មែរ​ពី​ក្នុង​ខ្លួន​ខ្ញុំឡើយ!…(មានវីដេអូ)

នារី​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Su Ivey ដែល​រស់​នៅ​ឯ​នាយ​សមុទ្រ បាន​បញ្ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​បទ​មាន​ចំណង​ជើង​ថា “Tiger Balm” ដែល​មាន​បង្កប់​នូវ​អត្តសញ្ញាណ​របស់​ខ្មែរ ស្រប​ពេល​នាង​ថា នាង​មិន​ចង់​ឲ្យ​បាត់​រសជាតិ​របស់​ខ្មែរ​នៅ​ក្នុង​នេះ​ឡើយ។បទ “Tiger Balm” បាន​ចេញ​ផ្សាយ​នៅ​លើ​យូធូប​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន​បាន​ ភ្ញា ក់​ ផ្អើ ល ក្នុង​នោះ​កញ្ញា សំ ថារ័ត្ន សិល្បការិនី និង​ជា​អត្តពលិក​មួយ​រូប​ក៏​សរសើរ​ដែរ​ថា “ពីរោះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈបទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ប្លែក​នេះ សាមី​ខ្លួន​តារា​ចម្រៀង​បាន​ឲ្យ​ដឹង​ថា នាង​ធ្វើ​បទ​ចម្រៀង​នេះ ដោយ​ចង់​បង្ហាញ​ថា​នាង​ជា​នរណា មក​ពី​ណា?។ Su Ivey បញ្ជាក់​ថាតាម​ពិត នាង​គឺ​ជា​ជនជាតិ​ស្បែក​ខ្មៅ​កាត់​កម្ពុជា ដែល​បាន​ធំ​ធាត់​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​ជួប​ការ​ប្រ ឈ ម​ជា​ច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​ហេតុផល​ដែល​នាង​ធ្វើ​បទ​ចម្រៀង​ខាង​លើ​នេះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំចង់ធ្វើឱ្យប្រាកដថាខ្ញុំបានបង្ហាញ រឿង​នេះ​នៅ​ក្នុង​បទ​ចម្រៀង​របស់​ខ្ញុំ ដែលវា​​មិន​ដែល​បា ត់​ ប ង់​រសជាតិ​ជាខ្មែរ​ដែល​មាន​នៅ​ក្នុង​ខ្លួន​ខ្ញុំ​នោះ​ទេ Akoun(អរគុណ)”។ Su Ivey។ ដូច​នឹង​ការ​អះអាង ក្នុង​បទ​នេះ គេ​បាន​លឺ Su Ivey បាន​ព្យាយាម​ច្រៀង​ជា​ភាសាខ្មែរ និយាយ​ខ្មែរ និង​រៀបរាប់​រឿ ង​ជាច្រើន​ទៀត​ដែល​ជា​អនុស្សាវរីយ៍​របស់​នាង​ជាមួយ​កម្ពុជា។

ហេតុដូច្នេះ​ហើយ ​កូន​ខ្មែរ​ពាក់​កណ្ដាល​នេះ រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ក្នុង​នោះ​ប្រិយមិត្ត​ខ្លះ បាន​លើក​ឡើង​ថា រូប​គេ​មាន​មោទកភាព​ជាមួយ​នឹង​តារា​ចម្រៀង​ស្បែក​ខ្មៅ​រូប​នេះ បើ​ទោះ​នៅ​ទី​ណា ក៏​មិន​ភ្លេច​កំណើត​ដើម​របស់​ខ្លួន។ បន្ថែម​ពី​លើ​នេះ ក៏​មាន​ទាំង​បង​ប្អូន​ខ្មែរ-កម្ពុជា​ក្រោម​ខ្លះ​ទៀត ក៏​ចូល​មក​សរសេរ​សារ​ក្នុង​ន័យ​ដូច​គ្នា​ដែរ​ថា រូប​គេ​ក៏​មិន​ ដែល​ភ្លេច​ថា​ខ្លួន​ជា “ខ្មែរ​” ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមៈ

Leave a Reply

Your email address will not be published. Required fields are marked *