ទឹកដៃកូនខ្មែរយើងទេ ជួយគាំទ្រម្នាក់មួយមកបងប្អូន!! រថយន្តអគ្គិសនី ឃើញហើយមិនសរសើរមិនបាន

លោក ញាន ផល្លឹក ដែលគ្រប់គ្នាធ្លាប់បានស្គាល់ជាស្ថាបនិកផលិតរថយន្តអគ្គិសនីដំបូងនៅកម្ពុជា ដែលមានភាពល្បីល្បាញនៅក្នុងអំឡុងឆ្នាំ២០០០ ស្ដើងរហូតដល់មានសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីស្នាដៃបង្កើតថ្មីដ៏អស្ចារ្យរបស់លោក។ ក្រោយពេលបាត់មុខជាយូរថ្មីៗនេះគេសង្កេតឃើញនៅលើទំព័រហ្វេសបុករបស់លោកបានបង្ហោះសារពីការរំលឹកស្នាដៃដែលលោកបានបង្កើតឡើងដោយលោកបានរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


«ជិះកង់ហាត់ប្រាណព្រឹកមិញឃេីញកង់បី PassAppមានដាក់ទូរទស្សន៍នៅលេីដំបូលកង់បីផ្សាយពាណិជ្ជកម្ម ខ្ញុំក៏នឹកឃេីញថាខ្លួនឯង ធ្លាប់ធ្វេីកង់បីប្រេីថាមពលអគ្គិសនី សូឡា១០០%និងមានដាក់ទូរទស្សន៍សំរាប់ផ្សាយពាណិជ្ជកម្មផ្សេងៗនៅពីក្រោយកង់បីមួយគ្រឿងដែរតាំងពីរឆ្នាំ២០១៥ (កង់បីខ្នាតកណ្តាលលេខ២)ផ្ទុកមនុស្សបាន៧នាក់ទាំងអ្នកបេីកបរ វីដេអូ បេីកតេស្តសាកគុណភាព កម្លាំង ល្បឿន ចម្ងាយ ជេីងក្រោម (កង់បីខ្នាតកណ្តាល)ចាប់ផ្តេីមធ្វេីពីរចំណុច ០ទៅ ធ្វេីបាន៧៥%»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


«ថាមិនចង់ផុសទេតែឃេីញ វីដេអូឡានទំនេីបបច្ចេកវិទ្យាចុងក្រោយបំផុតមួយគ្រឿងនេះដែរបេីកទ្វាប្រេីដោយដៃទទេបញ្ជារពីរចម្ងាយ ក៏នឹកឃេីញទៀតហេីយ បច្ចេកវិទ្យាហ្នឹងស្រដៀងគ្នា ខ្ញុំធ្លាប់រកឃេីញនិងធ្វេីដាក់ចូលឡានអង្គរសេរី២០១០ដែរចំណាយពេលធ្វេីអស់១៨ខែទេីបហេីយ ដែរកន្លងផុតទៅជាង១១ឆ្នាំ ធ្វេីឲសាពត៌មានជាច្រេីនទាំងក្នុងស្រុកនិងទូរទស្សន៍អន្តរជាតិជាច្រេីនដូចជា CNN. NHK. ARD. Asahi. Fuji មកថតយកពត៌មានពិតពីរឡានអង្គរស្នាដៃរបស់ខ្មែរ តែវាជាពត៌មានចាស់ដែរកន្លងហួសជាង១១ឆ្នាំទៅហេីយ នេះជាការរំលឹកឡេីងឲកូនខ្មែរដឹងថាខ្មែរក៏អាចធ្វេីបានដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


គូសបញ្ជាក់ថា រថយន្តអង្គរ ដែលជាស្នាដៃរបស់លោក ញាន ផល្លឹក ត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨ បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ។ រថយន្តអង្គរដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរមានការរចនាឡើងជាមួយឡូហ្គូ អក្សរពាក្យថា អង្គរ ដែលបាន បញ្ជាក់ច្បាស់ៗជាអត្តសញ្ញាណរបស់ខ្មែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *