ជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយ!! គួរឱ្យសរសើរ ទោះមានជំងឺ autist តែយុវជនម្នាក់នេះតស៊ូខ្លាំង រហូតមានការងារល្អធ្វើ

ពិតជាគួរឱ្យសរសើរណាស់ ទោះបីជាខ្លួនមានជំងឺ autist យ៉ាងណាក៏ដោយ ក៏យុវជនម្នាក់នេះនៅតែខិតខំតស៊ូរៀនសូត្រ ដោយមិនទម្រន់លើលក្ខណៈរូបរាងកាយរបស់ខ្លួនឡើយ រហូតបានក្លាយជាអ្នកបម្រើការនៅមន្ទីព័ត៌មានខេត្តបាត់ដំបង ដែលគួរឱ្យស្ញប់ស្ញែងមិនចាញ់មនុស្សដែលមានសុខភាព និង រូបរាងកាយធម្មតានោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទោះបីជាខ្លួនមានជំងី autist​ នេះក្តី តែចិត្តកំគិត និង ការងាររបស់គាត់មិនមែនជា autist នោះទេ ។ គាត់គឺជាមនុស្សម្នាក់ដែលមានឆន្ទៈ និង មានការតស៊ូខំប្រឹងប្រែងខ្ពស់បំផុតទម្រាំបានមកដល់ចំណុចនេះ ។ បើយោងតាមទំព័រផេករបស់ឯឧត្តម ខៀវ កញ៉ារីទ្ធ បានបង្ហោះសារភ្ជាប់នឹងរូបភាពរបស់យុវជន autist ខាងលើថា «គេជាមនុស្ស autist តែមានឆន្ទៈយ៉ាងខ្ពស់ក្នុងជីវិត ។ ពេលខ្ញុំយកមកឱ្យបម្រើការងារនៅមន្ទីរព័ត៌មានខេត្តបាត់ដំបង គេបានបំពេញការងារយ៉ាងល្អមិនចាញ់អ្នកឯទៀតឡើយ ។ ជីវិតជាការតស៊ូ ហើយអ្នកមានឆន្ទៈតស៊ូ ជាអ្នកមានជោគជ័យ !» ។

មួយវិញទៀតបើតាមគណនីហ្វេសប៊ុកឈ្មោះ Chhorvy Yoeum អះអាងថាជាមិត្តភក្តិរបស់យុវជន autist ខាងលើបានឱ្យដឹងថា «ស្រ៊ុន គាត់ជាមិត្តរួមថ្នាក់របស់ខ្ញុំកាលពីទី 12 គាត់ស្តាប់ឮ តែគាត់និយាយពុំបាន រាល់ពេលដែលគាត់ទំនាក់ទំនងជាមួយយើងគឺគាត់ប្រកាយវិការ ឬ សរសេរលើក្រដាស់ឱ្យយើងអាន ហើយនៅពេលដែលយើងនិយាយជាមួយគាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងនិយាយត្រូវចំណុចដែលគាត់ចង់ប្រាប់យើង គាត់តែងតែទះដៃ ដោយសំគាល់ថាគាត់ចង់និយាយពាក្យហ្នឹងឯង ។ ពាក្យដែលគាត់និយាយជាមួយខ្ញុំ គឺគាត់សរសេរលើកក្រដាស់ ។ ​គាត់ថាគាត់កើតមកជីវិតដូចសត្វ ស្តាប់ឮតែនិយាយមិនបាន​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានពេលមួយគាត់បានព្យាយាមរាប់លេខ គាត់រាប់បានពីលេខ ១ ដល់លេខ ៥ គាត់សួរពួកខ្ញុំថាស្តាប់គាត់បានឬទេ ពេលគាត់រាប់នឹង​ ពួកខ្ញុំប្រាប់ថាស្តាប់បាន​ហើយឮច្បាស់ទៀត គាត់ត្រេកអរណាស់ ចាំបានថាកាលជំនាន់នោះដូចជាគ្មានអ្នករើសអើងគាត់ទេ ហើយភាគច្រើនគ្រប់គ្នាលើកទឹកចិត្តគាត់ ហើយគាត់ជាសិស្សឧស្សាហ៍ និង ប្រឹងប្រែងរៀនណាស់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែមពីនេះមហាជន ជាច្រើនបានកោតសរសើរ និង លើកទឹកចិត្តឱ្យខំប្រឹងបន្ថែម និង បន្តដំណើរទៅមុខទៀត មនុស្ស​គឺ​មិន​អាច​វាយតម្លៃ​លើ​សម្បក​ក្រៅ​បាននោះ​ទេ​ ហើយ​គួរ​តែ​រៀន​ផ្ដល់​នូវ​ក្ដី​អាណិត​ និង ​ការស្រឡាញ់​ចំពោះ​ពួក​គាត់ ។ កើត​មក​មាន​បញ្ហា​អវៈយវៈ​មិន​សម​ប្រកប​មិនមែន​ជា​កំហុស​ទេ​ ហើយក៏​គ្មាន​នរណា​ម្នាក់​ចង់​បែបនេះនោះឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *