ម្ចាស់ផ្ទះ បះសក់ជ្រោង! ពេលឃើញអ្នកបម្រើខ្លួនឯង ស្លៀកពាក់ឈុតសដូចខ្មោចូល ធ្វើសកម្មភាពប្លែកៗក្នុងកាមេរ៉ាសុវត្ថិភាព…(មានវីដេអូ)

បុរស​ម្នាក់​ត្រូវបាន​គេ​អះអាងថា អ្នកបម្រើ​របស់គាត់​ត្រូវបាន​ព្រលឹង​បិសាច​ចូលខ្លួន បន្ទាប់ពី​នាង​ចាប់ផ្ដើម​បញ្ឈរភ្នែក​និង​បង្ហាញ​ចរិត​ចម្លែក​នៅ​ជុំវិញ​ផ្ទះ​។​​ប៉ុន្ដែ​នៅពេល​ម្ចាស់ផ្ទះ​លោក Nurul Baker មើល​ពីក្នុងផ្ទះ​របស់គាត់​តាមរយៈ​កាមេរ៉ា CCTV គាត់​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​ឃើញ​ស្ត្រី​អ្នកបម្រើ​រូបនោះ​ស្លៀកពាក់​ពណ៌​សវារ​លូន​ដូច​បិសាច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​ក្នុង​វីដេអូ​នាង​ត្រូវ​បានឃើញ​មាន​សក់វែង​ជុំវិញខ្លួន​ជាមួយនឹង​ក្បាល​ឱន​ទៅមុខ និង​ពេលនោះ​នាង​ហាក់បីដូចជា​ចង្អុល​ទៅលើ​វត្ថុ​អ្វីមួយ​ពី​ចម្ងាយ​។​​ ​វីដេអូ​ត្រូវបាន​ថត​ជាប់​នៅផ្ទះ​ល្វែង​របស់ Nurul Baker ក្នុងប្រទេស​សិង្ហ​បុរី​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម ហើយ​អ្នកមើល​វីដេអូ​នេះ​ខ្លះ​មានការ​ភ័យខ្លាច និង​អ្នកខ្លះ​ថា​អ្នកបម្រើ​បោក​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ប៉ុន្ដែ​ម្ចាស់ផ្ទះ​ជា​អ្នកអះអាង​ដោយផ្ទាល់​ថា នាង​ពិតជា​ត្រូវ​ខ្មោច​សណ្ឋិត​ក្នុង​ខ្លួន​មែន បន្ទាប់ពី​នាង​ចេញពី​ងូតទឹក​រួច​។ ហើយ​គាត់​ក៏បាន​និយាយ​ផងដែរ​ថា ជា​សំណាង​ម្ដាយ​និង​កូន​របស់គាត់​មិន​នៅផ្ទះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ ​មាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​និយាយថា វា​គឺ​គ្រាន់តែ​ជាការ​សម្ដែង​របស់​នាង​។ អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា នាង​ប្រហែលជា​មិន​ចង់​ធ្វើការ​នៅ​ទីនោះ​បន្តទៀត​ទេ​ទើប​ធ្វើ​ដូច្នេះ​។ ពួកគេ​បាន​លើកឡើងថា បើ​ខ្មោច​ចូលខ្លួន​ហេតុអ្វី​បានជា​ដឹង​កាមេរ៉ា​បែរមុខ​ទៅណា ហើយ​ខ្មោច​ចូល​អ្វី​មិន​ចូល ចូល​នៅ​ពីមុខ​កាមេរ៉ា​។ ច្បាស់​ណាស់​នាង​ចង់ឱ្យ​ម្ចាស់ផ្ទះ​ឃើញ ហើយ​ចាប់ផ្ដើម​ភ័យ​ដេញ​នាង​ចេញពីផ្ទះ​នោះ ព្រោះ​អាច​ដោយសារ​នាង​មិន​ចង់​នៅ​បន្ត​ធ្វើការ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *