កញ្ញា ហុង ចិន្តា ស្ត្រីខ្មែរដំបូងបញ្ជាបក្សីស្លាបដែកលើវេហា បញ្ជាក់ឲ្យពិភពលោកដឹងថា ស្ត្រីខ្មែរធ្វើបាន…(មានវីដេអូ)

ភ្នំពេញ៖ ផ្តើមចេញអំពីចិត្តចង់សាកល្បងការងារជានារីអាកាសចរណ៍ កាល ខ្លួននៅជានិស្សិតកំពុងតែរៀន ឆ្នាំទី៣ ក៏ភ្ជាប់និស្ស័យ និងជំរុញឲ្យកញ្ញាហុង ចិន្តា ឬ កញ្ញា ចិន្តា ដូរី ខំពុះពារតស៊ូរហូតបានក្លាយជា អាកាសយានិកាខ្មែរ វ័យក្មេងដំបូងគេ ដែលអាច មានសមត្ថភាពបញ្ជាបក្សីស្លាបដែក បានដូចជាបុរសដែរ ហើយក៏ជាអ្នកបង្កើតប្រវត្តិសាស្រ្តថ្មីមួយ សម្រាប់សមត្ថភាពស្រ្តីនៅក្នុងប្រទេសកម្ពុជានាសតវត្សរ៍ទី២១ នេះផងដែរ។ (សូមទស្សនាវីដេអូសម្ភាសផ្ទាល់ កញ្ញា ហុង ចិន្តា នៅក្រោម)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បើតាមសេចក្តីបញ្ជាក់ពីនាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារី កញ្ញា ហុង ចិន្តា បានបង្ហើបឲ្យដឹងពីប្រវត្តិ មុននឹងក្លាយជា អាកាសយានិកា នេះដែរថា៖ «កាលនៅរៀនសាកលវិទ្យាល័យន័រតុន ផ្នែកសណ្ឋាគារ និង ទេសចរណ៍ ពេលរៀនបានឆ្នាំទី៣ ខ្ញុំមិនធ្លាប់សម្ភាសចូលធ្វើការងារ ដូចនេះខ្ញុំចង់សាកល្បងថាតើការ សម្ភាសធ្វើជានារី អាកាសចរណ៍ មានលក្ខណៈបែបណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បំណងប្រាថ្នារបស់ខ្ញុំមិនមែនចង់ក្លាយជានារី អាកាសចរណ៍ទេ ខ្ញុំគ្រាន់តែចង់យកបទពិសោធនាពេលសម្ភាសចូលធ្វើការងារ។ មានបេក្ខជនជាង១០០ នាក់ បានដាក់ពាក្យតែមានចំនួន១៨នាក់បានជាប់ ក្នុងនោះមានរូបខ្ញុំដែរ។ នាពេលធ្វើការ បាន១ឆ្នាំក្រុមហ៊ុន ក៏បានpromote ខ្ញុំឲ្យទៅធ្វើការនៅផ្នែកBusiness Class ។ នេះជាឱកាសឲ្យខ្ញុំ បានចូលទៅកាន់ផ្នែកអ្នកបើកបរ យន្តហោះ។ លោក Captain គាត់ចូលចិត្តនិយាយពន្យល់ប្រាប់ខ្ញុំ ពីការបើកយន្តហោះថា គេ ចុចត្រង់ណា ដើម្បីហោះ ប៊ូតុងណាគេចុចសម្រាប់ធ្វើអ្វី ហើយ ខ្ញុំចូលចិត្តសួរនាំច្រើន ដូចនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ គាត់ ចែករំលែកបទពិសោធច្រើនណាស់ពីការហោះហើរនោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ការងារដំបូងរបស់ កញ្ញា ហុង ចិន្តា ជានារីអាកាសចរណ៍ក្រុមហ៊ុនCambodia Angkor Air។ រូបសហការីកញ្ញា ហុង ចិន្តា ឬ ចិន្តា ដូរី គឺជាកូនស្រីពៅ ក្នុងគ្រួសារ ដែលមានបងប្អូន៣នាក់ (ប្រុស២) ។ នាងមាន កម្ពស់១,៧ម៉ែត្រ ជាអតីតសិស្សរៀននៅវិទ្យាល័យ បាក់ទូកចប់នៅក្នុងឆ្នាំ២០១១ ហើយបានបន្តការសិក្សា ផ្នែកសណ្ឋាគារនិងទេសចរណ៍ នៅសាកលវិទ្យាល័យន័រតុន ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០១៥ ។ នៅឆ្នាំ២០១៦ កញ្ញា ហុង ចិន្តា ក៏មានឱកាសដាក់ពាក្យចូលរៀនវគ្គបណ្តុះបណ្តាលទ្រឹស្តីបើកបរយន្តហោះ ដែលជាការសហការរវាងក្រុមហ៊ុនCambodia Angkor Air និង ក្រុមហ៊ុនViet Flight Training។

ប្រភពពីនាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារីដដែល បានឲ្យដឹងថា៖ « ឆ្នាំ២០១៦ ពេលក្រុមហ៊ុនViet Flight Training នៅវៀតណាម មានបើកវគ្គបណ្តុះបណ្តាលផ្នែកទ្រឹស្តីបើកយន្តហោះ កញ្ញាហុង ចិន្តា បាន ដាក់ពាក្យចូលរៀនរយៈពេល៦ខែ នៅក្នុងប្រទេសវៀតណាម និងបានបន្តការសិក្សាអនុវត្តបើកយន្តហោះ ផ្ទាល់នៅប្រទេសហ្វីលីពីនអស់រយៈពេល១៣ខែ។ បន្ទាប់មកទៀត កញ្ញាបានរៀនបើកយន្តហោះខ្នាតធំ ប្រភេទAirbus នៅកូរ៉េខាងត្បូង រយៈពេល១ខែ ២០ថ្ងៃ បើគិតសរុបទៅ កញ្ញា ចិន្តា បានប្រើពេលអស់៤ឆ្នាំ សម្រាប់ការសិក្សាផ្នែកអាកាសយានិកនេះ គឺគិតពីឆ្នាំ២០១៦-ឆ្នាំ២០១៩»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ កញ្ញា ហុង ចិន្តា វ័យ២៩ឆ្នាំកំពុងតែបម្រើការងារជាអាកាសយានិកានៅក្រុមហ៊ុនអាកាសចរណ៍ ចិន ឈ្មោះLanmei Airlines ដោយកញ្ញា គឺជាអ្នកបើកយន្តហោះប្រភេទAirbus320។ កញ្ញាចិន្តាបញ្ជាក់ពីឆន្ទៈដ៏ មោះមុត ក្នុងនាមជាអាកាសយានិកា ក្នុងវីដេអូ នៃកិច្ចសម្ភាសន៍ កម្មវិធីនារីរតនៈដែរថា៖ « គ្រាន់តែគិតថា ចង់ក្លាយជាអ្នកបើកយន្តហោះមួយ ដែលល្អធ្វើការមានការទទួលខុសត្រូវ មិននាំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។ សុវត្ថិភាពខ្ពស់បំផុត សម្រាប់ខ្លួនឯងនិងភ្ញៀវ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.