ពិតជាមានមោទនភាពជាតិណាស់! ទង់ជាតិខ្មែរលើកដំបូងបង្អស់ បង្ហាញនៅលើភ្នំដែលខ្ពស់បំផុតលើលោក

វាជារឿងមិនងាយស្រួលនោះទេ​ ដែលអាចឡេីង​ដល់កំពូលភ្នំ​អេវឺរ៉េស​ ដែលមានកំពស់ខ្ពស់ជាងគេនៅ​លេី​ពិភពលោក​នោះ ហើយអ្វីដែល​ភ្ញាក់ផ្អើល​នោះ ​គឺបុរស​ម្នាក់​ បានយក​ទង់ជាតិខ្មែរបង្ហាញនៅលើភ្នំ​មួយនេះទៀត។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្លូវការរបស់​ Memoria Spa​ បានសរសេររៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
ទង់ជាតិខ្មែរលើកដំបូងបង្អស់បង្ហោះនៅលើភ្នំដែលខ្ពស់បំផុតលើលោក

Memoria Spa នៃ ក្រុមហ៊ុន Memoire Hotels & Resorts មានសេចក្កីសោមនស្សក្នុងការប្រកាសពីភាពជោគជ័យដ៏ធំធេងរបស់ប្រជាជនខ្មែរយើង ដែលតំណាងដោយលោក ម៉ី សុធាវុធបានឡើងភ្នំអេវឺរ៉េសរហូតដល់កំពស់ 5380ម៉ែត្រ បានសម្រេចជាស្ថាពរប្រកបដោយសុវត្ថិភាព។

ការឡើងភ្នំដែលមានកំពស់ខ្ពស់បែបនេះគឺប្រឈមមុខនឹងហានិភ័យជាច្រើនដូចជា កង្វះខ្យល់អុកស៊ីសែន ចលនាបេះដូងលោតខុសធម្មតា អាកាសធាតុដ៏ត្រជាក់ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត​គ្រប់ពេលទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីមានបញ្ហាដូចរៀបរាប់ខាងលើក្តី ក៏លោក ម៉ី សុធាវុធដែលជាជនជាតិខ្មែរមួយរូបអាចពុះពារឡើងទៅដល់ទីដ៏ខ្ពស់ដើម្បីបញ្ជាក់ពីចំណេះ ជំនាញ និងសមត្ថភាព របស់គាត់ទាក់ទងទៅនឹង ការហាត់យូហ្គា (Yoga) ការសមាធិ (Meditation) ជំនាញក្នុងការដកដង្ហើម (Breathing techniques) ជំនាញស្តារសមត្ថភាពរាងកាយ (Phisical Restorative) និង ជំនាញបន្សាបជាតិពុល (Detoxification)។

ដោយសារតែការស្រលាញ់ជាតិ និងចង់ឱ្យប្រទេសរបស់ខ្លួនត្រូវបានគេស្គាល់កាន់តែច្រើននៅលើឆាក​អន្តរជាតិ ​បានជម្រុញទឹកចិត្តគាត់ចង់យកទង់ជាតិរបស់កម្ពុជាទៅបង្ហាញអោយពិភពលោកបានឃើញ និងបានយល់ដឹងថា​ ប្រជាជនកម្ពុជាពិតជាអស្ចារ្យ ទាំងផ្នែកវប្ប​ធម៌ និងអរីយធម៍ផងដែរ។

ទាំងនេះបានបង្ហាញឲ្យឃើញថា គោលបំណងធំៗ ចំនួនពីរដែល លោកម៉ី សុធាវុធ បានរំពឹងទុកកន្លងមកក្នុងការឡើងភ្នំប្រកបដោយគ្រោះថ្នាក់នេះ បានសម្រេចជាផ្លែផ្កា។ គោលបំណងទាំងពីរនេះរួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីមួយ គាត់ចង់បង្ហាញអំពីសមត្ថភាពរបស់គាត់ក្នុងនាមជាអ្នក ជំនាញផ្នែក យូហ្គា សមាធិ និង ជាអ្នកជំនាញផ្នែក ស្ប៉ារបស់គាត់ នឹងសិក្សា ក្នុងការរុករកបន្ថែមអំពីបរិយាកាស នៅលើភ្នំ ដែលកង្វះ ខ្យល់អុកស៊ីសែន និងចំណាយពេលរបស់គាត់ក្នុងការតាំងសមាធិផងដែរ។ និងគោលបំណងទី២របស់គាត់គឺ ការនាំដួងព្រលឹងយុវជនខ្មែរមួយរូបដែលបានមរណៈភាពកាលពី ឆ្នាំ ២០១២។ តាមជំនឿរបស់គាត់ លោកសុធាវុធ មានជំនឿថា ដួងព្រលឹងយុវជនខ្មែរយើងគឺនៅវិលវុលនៅទីនោះនៅឡើយ ហើយគាត់ចង់នាំដួងព្រលឹងនោះមកស្រុកខ្មែរវិញ។

ជាមួយគ្នានេះផងដែរ ក្រោមការធ្វើកិច្ចសំភាស៍ជាមួយលោកម៉ី សុធាវុធ គាត់បានមានប្រសាសន៍ថា៖ ៉៉ខ្ញុំកំពុងស្ថិតនៅ​ជិតតំបន់ស្លាប់ រាងកាយរបស់ខ្ញុំញាក់ញ័រ​​​ និងត្រជាក់ តឹងទ្រូង ឈឺចាប់ឈឺក្បាលធ្ងន់ និងវិលមុខមានអារម្មណ៍ចង់ក្អួត”។ ទាំងនេះគឺជាអារម្មណ៍ពិតរបស់លោកផ្ទាល់​ក្នុងការឆ្លងកាត់រាល់ឧបសក្គទាំងឡាយ ​ដែលធ្វើអោយគាត់ទទួលបានជោគជ័យមកនេះ។

ជំនួសឱ្យគ្រួសារ Memoire, ក្រុមសហការី និងប្រជាជនកម្ពុជាទាំងមូលសូមចូលរួមអបអរសាទរ ចំពោះភាពក្លាហានរបស់គាត់ក្នុងការខិតខំប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្ត​ដើម្បីនាំភាពអស្ចារ្យជូនជាតិមាតុភូមិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ចាក់ដែរថា​ ​ភ្នំអេវឺរ៉េស (Mount Everest) ជាភ្នំដែលខ្ពស់បំផុត​ នៅលើផែនដី​ ដែលមានកម្ពស់ 8848 ម៉ែត្រស្ថិតនៅចន្លោះព្រំដែនប្រទេសទីបេ និង នេប៉ាល់ នៅក្នុងភ្នំហិម៉ាល័យ។


ប្រភព៖sakkarach

Leave a Reply

Your email address will not be published. Required fields are marked *