រូបភាពដ៏កម្របានឃើញ ពីរូបថតដ៏សាមញ្ញ របស់សម្ដេចតេជោ ដែលកំពុងអង្គុយលេងជាមួយពលរដ្ឋនៅមាត់សមុទ្រ ធ្វើឲ្យមានការគាំទ្រខ្លាំងណាស់
រូបភាពមួយសន្លឹក នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក គឺ រូបភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋ នាមាត់សមុទ្រ បានបង្ហាញនូវភាពស្និទ្ធស្នាល និង ធ្វើឲ្យអ្នកលេងហ្វេសប៊ុក មានការខមិនគាំទ្រយ៉ាងខ្លាំងព្រោះគេមិនដែលបានឃើញថ្នាក់ដឹកនាំប្រទេសណា មានភាពសាមញ្ញ និង អាណិតស្រឡាញ់ប្រជាពលរដ្ឋបែបនេះឡើយ។
ប្រជាពលរដ្ឋដែលខមិនចូលទៅក្នុងផេក ដែលមានរូបភាព សម្ដេចតេជោ កំពុងអង្គុយលេង នៅមាត់សមុទ្រ ព្រមទាំងមានក្មេងប្រុសពីរនាក់អង្គុយទល់មុខ សម្ដេច បានធ្វើការទំនាក់ទំនង និងពិភាក្សាយ៉ាងស្និទ្ធស្នាល ដែលរូបភាពនេះបានបង្ហាញនូវក្តីស្រឡាញ់ និងអាណិតប្រជាពលរដ្ឋ ដោយ សម្ដេច មិនរើសអើងឡើយ។ប្រជាពលរដ្ឋ បានខមិនចូល ដោយភាគច្រើន សូមឲ្យ សម្ដេចតេជោ មានសុខភាពល្អ និងមានអាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យបានសុខសន្តិភាព និងសម្បូរសប្បាយជារៀងរហូតតរៀងទៅ។
ប្រជាពលរដ្ឋ បានសំដែងនូវការគាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធាន ឲ្យមានសំឡេងច្រើនលើសលប់ ដើម្បីឲ្យសម្ដេចតេជោ ដឹកនាំគណបក្សធំជាងគេនេះជារៀងរហូត។ ព្រោះប្រជាពលរដ្ឋ ជឿជាក់ថា មានតែ សម្ដេចតេជោម្នាក់គត់ ដែលអាចដឹកនាំគណបក្ស និងប្រទេសជាតិឲ្យបានរីកចម្រើន និងជួបតែសុខក្សេមក្សាន្តដូចសព្វថ្ងៃជារៀងរហូត៕ប្រភព៖kampucheathmey