ភ្លៀងលិចក្រុង អ្នកបើកឡានអង្គុយក្នុងឡានយ៉ាងកក់ក្តៅ អ្នកជិះម៉ូតូមានអាវភ្លៀងពាក់ តែម៉ែបណ្តើរកង់កាត់ទឹកភ្លៀងទាំងទឹកមុខក្រៀមក្រំ ថ្ងៃនេះម៉ែលក់មិនដាច់ទេកូន តើថ្ងៃនេះយើងនឹងបានអាហារអ្វីបរិភោគដូចគេ?
ភ្លៀងលិចក្រុង អ្នកបើកឡានអង្គុយក្នុងឡានយ៉ាងកក់ក្តៅ អ្នកជិះម៉ូតូមានអាវភ្លៀងពាក់ តែម៉ែបណ្តើរកង់កាត់ទឹកភ្លៀងទាំងទឹកមុខក្រៀមក្រំ ថ្ងៃនេះម៉ែលក់មិនដាច់ទេកូន តើថ្ងៃនេះយើងនឹងបានអាហារអ្វីបរិភោគដូចគេ? ម៉ែខាត តែម៉ែនៅតែតស៊ូដើម្បីកូន តស៊ូដើម្បីជីវិតចុងក្រោយរបស់ម៉ែ! ជីវិតម៉ែមិនមានដូចគេទេ ម៉ែមិនសុំគេទេ ម៉ែត្រូវតែតស៊ូក្នុងជីវិត។
ឃើញរូបនេះនឹកដល់ម៉ាក់ និង ប៉ាណាស់… នឹកផ្ទះ នឹកសម្លេងទឹកភ្លៀង នឹករាល់កែវភ្នែកទាំងគូររងចាំខ្ញុំត្រលប់មកពីរៀនវិញ មានថ្ងៃខ្លះប៉ាពាក់ភ្លៀងឈរមុខផ្ទះ ម៉ាក់កាន់ឆ័ត្រដើរពីមុខទៅក្រោយ ក្រោយមកមុខអន្ទះសារឈរហាលភ្លៀងមុខផ្ទះទាំងចិត្តអន្ទះសារ ខ្លាចក្រែងលោកូនមានរឿងអ្វីតាមផ្លូវ ខ្សែរភ្លើងរឺមែកឈើបាក់លើ , មកដល់ផ្ទះមានទឹកក្តៅដាំស្រេចអោយមុជខ្លាចខ្ញុំឈឺ បាយម្ហូបឆ្អិនស្រាប់ នឹកទៅពិតជាកក់ក្តៅណាស់ សរសេរបណ្តើរហូរទឹកភ្នែកបណ្តើរហើយ។
ពុកម៉ែ លំបាកណាស់ទម្រាំចិញ្ចឹមកូនបានមួយៗ ជម្រៅទឹកចិត្តគាត់ទាំងទ្វេរពិតជាធំសម្បើមណាស់ គ្រប់យ៉ាងដើម្បីកូន ចូរចោទសួរខ្លួនឯងមើលថា តើបានធ្វើអ្វីខ្លះ