នេះជាវិធីជោគជ័យ ១០០% សម្រាប់ដេញកណ្តុរ (កុំភ្លេចជួយស៊ែរម្នាក់មួយផង)

ពាក្យ កណ្តុរ សំដៅលើសត្វមួយប្រភេទដែល រត់លឿន ហើយពួកវាចេញស្វែងរកចំណីនៅពេល យប់អធ្រា ព្រមទាំង បំផ្លាញ ទ្រព្យសម្បត្តិរបស់មនុស្ស ។ ប្រជាជនគ្រប់ស្រទាប់តែងតែហៅថា សត្វកណ្តុរ ទៅជា កណ្តោល ទៅវិញ ដោយបានប្រាសចាក ពីភាពត្រឹមត្រូវ។ កណ្តោល មិនអាចស្វែងរកចំណីបាននោះទេ ព្រោះវា ដើមឈើមួយប្រភេទ ស្លឹកធំសំបកក្រាស់ ហើយនឹងមានក្លឹនឆ្អាប។ មានតែ សត្វកណ្តុរ តែប៉ុណ្ណោះដែលអាចចេះរកចំណី ខ្លួនឯងបាន។

កណ្ដុរជាសត្វ ចតុប្បាត តូចដ៏មួយប្រភេទ ដែលមានអាចរត់លោត ហើយតោងឡើងទៅលើបានយ៉ាងលឿន ក្នុងនោះផងដែរ ពួកវាជាសត្វដែលមានដោះ ហើយក៏ជាសត្វចង្រៃធ្វើទុក្ខដល់មនុស្ស ដោយហេតុបំផ្លាញកាត់ខ្សែភ្លើងកាត់ សំពត់ ខោ អាវ ជាដើម ហើយវាក៏ជាសត្វដោយសំបូរមេរោគ និងបង្កអោយឆ្លងជំងឺផងដែរ។ កណ្ដុរ មានច្រើន ប្រភេទដូចជា កណ្ដុរល្មែះ និងកណ្ដុរប្រែងជាដើម ។

នេះជាវិធី ដែលអាចដេញកណ្ដុរបានយ៉ាងជោគជ័យ ១០០ភាគរយ ប្រើប្រាស់វិធីនេះហើយ គ្មានកណ្ដុរណារត់ ព្រមទាំងគ្មានអាចន៏កណ្ដុរទៀតឡើយ (កុំភ្លេចជួយស៊ែរ ហើយឡាយអត្ថបទនេះផងណា) ប្រជាជនមួយចំនួនតែងតែខ្វល់ចិត្តជាខ្លាំង ដោយសារផ្ទះរបស់ខ្លួនសំបូរសត្វកណ្ដុរ មិនត្រឹមតែប៉ុណ្ណោះ មានសម្លេងរំខានថែមទាំងកាត់របស់របរក្នុងផ្ទះខូចខាតពិតជាគួរអោយខឹងខ្លាំងណាស់។

ថ្ងៃនេះយើងខ្ញុំ នឹងចែករំលែកគំនិតល្អៗទាក់ទងទៅ នឹងការធ្វើឧបករណ៍សម្រាប់ដេញ សត្វ កណ្ដុរ បែបងាយៗមកចែករំលែកបងប្អូន ព្រមទាំងប្រិយមិត្ដទាំងអស់គ្នា។ ឧបករណ៍ ដេញកណ្ដុរ ពិតជាបានផ្ដល់ផលប្រយោជន៏ ពិតប្រាកដមែន គឺពួកយើងធ្វើបាន យ៉ាងជោគជ័យជិតមួយខែរួចមកហើយ ពេលនេះមិនឃើញមានកណ្ដុររត់ ឬអាចម៌កណ្ដុរទៀតឡើយ ។ ទោះមកសាកល្បងធ្វើទាំងអស់គ្នាណា​ មុនដំបូងឧបករណ៏ដែលត្រូវមានដូចជា៖

១- ដប M១៥០ ព្រមទាំងគម្រប
២- កន្រៃ្ដ
៣- ខ្សែប្រឆេះ

៤- ប្រេងកាត
៥- ទួលឺវីស

វិធីដែលត្រូវធ្វើយក ទួលឺវីសចោះរន្ធគម្រប M១៥០ យកកន្រៃកាត់ខ្សែប្រឆេះ អោយវែងជាងគម្របប្រហែល ១អ៊ីញ បន្ទាប់មកយកខ្សែប្រឆេះ ដែលបានកាត់រួចដោតទៅរន្ធគម្រប M១៥០ដែលបានចោះរួច។​​ ចាក់ប្រេងកាត ចូលទៅក្នុងដបរួចបិទគម្របអោយបានល្អ បណ្ណឹងយើងអាចប្រើបានហើយ។ ប្រេងកាតដែលនៅក្នុងដបពេញ គឺយើងអាចប្រើប្រាស់បានមួយខែ ហើយយើងយកដប ដែលធ្វើរួចហើយនេះ យកទៅដាក់នៅកន្លែងណាដែលមានសត្វ កណ្ដុររត់ចេញចូលជាការស្រេច។

Leave a Reply

Your email address will not be published. Required fields are marked *