កម្រ​បានឃេីញណាស់!! នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ មាន​សមត្ថភាព​អស្ចារ្យ​ អាច​សរសេរ​អក្សរ​បែបនេះ

មកដល់សម័យ​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​អ្វីៗ​ជាច្រើន​ បានកំពុងតែមានការ​វិវត្តន៍​ទៅមុខ​ឥតឈប់ឈរ​ បានធ្វើឲ្យ​មានការ​ខុសប្លែក​ និងមា​នការ​កែប្រែ​ជាខ្លាំង​។ ជាក់ស្តែង​ បេីយេីងក្រឡេកមកមេីល​អក្សរ​សាស្រ្ត​ខ្មែរ​ ដែលកាលពីសម័យបុរាណ​នោះ គឺមានភាពខុសប្លែកគ្នាមួយចំនួនជាមួយនឹង​អក្សរ​ក្នុង​សម័យ​នេះ​។

ក្នុង​នោះដែរ​ ចំពោះ​អក្សរ​បុរាណ​ ដែលជា​កេរ្តិ៍​​មរតក​របស់ដូនតាជំនាន់មុន​ គឺកំពុង​តែបានទទួលរងនូវការ​បាត់បង់​ជា​បន្តិច​ម្ដង​ៗ​ ក៏ព្រោះតែ​មិនសូវមានអ្នកយកចិត្តទុកដាក់​ថែរ​ក្សា​ ហេីយនឹងធ្វើ​ការ​ស្វែង​យល់​អំពី​ក្បូរក្បាច់​រចនា​អក្សរ​ និងចេះតែមានការ​កែច្នៃ​ រហូតធ្វេីអោយបាត់បង់​ទ្រង់ទ្រាយ​ដេីមផង​នោះ។

ដោយឡែក​ នារីម្នាក់​ដ៏ស្រស់ស្អាត​ មាន​សមត្ថភាព​អស្ចារ្យ​ អាច​សរសេរ​អក្សរ​បែបបុរាណ​ ដែលមា​ន​លក្ខណៈ​ជា​អក្សរ​យ័ន្ត​ រួមជាមួយ​នឹង​គំនិត​ច្នៃ​ប្រឌិត​យ៉ាង​ស្រស់​ស្អាត​ បានធ្វើឲ្យ​មហាជន​ជាច្រើន​ ជាពិសេស​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ មានការ​ចាប់​អារម្មណ៍​ និង​កោតសរសើរ​ជាខ្លាំង​ ចំពោះ​ទឹកដៃរបស់ប្អូនស្រី។

ក្នុង​នោះផងដែរ​ នារី​ដែលមានស្នាដៃម្នាក់នេះ​ មានគណនី​ហ្វេសបុក​ឈ្មោះ​ ជិន​ ស្រី​ អយុធ្យា​ ក៏បានលេីកឡេីង​ជាមតិ​យោបល់​ផ្ទាល់​ខ្លួន​ដែរថា៖​ «បើសិនជាយើង​ អាចផ្លាស់ប្តូរការសរសេរអក្សរធម្មតា​ អោយមកជាអក្សរបែបបុរាណ​ មិនដឹងជាល្អយ៉ាងណាទេ នេះគ្រាន់តែជាការសរសេរ សាកល្បងរបស់ខ្ញុំ។

បើសិនជាមានកំហុស ក្នុងការសរសេរ រឺខុសពាក្យកន្លែងណាក្តី សូមជួយកែសម្រួល ដល់ការសរសេររបស់ខ្ញុំផង ខ្ញុំស្រឡាញ់អក្សរខ្ញុំ បើបងៗគិតថាល្អ សូមជួយ ស៊ែរ​ ប្អូនផង សរសេរដោយខ្ញុំផ្ទាល់​ ជិន អយុធ្យា»។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ក្បូរក្បាច់​អក្សរ​ទាំង​នេះ​ដូចតទៅ​។

Leave a Reply

Your email address will not be published. Required fields are marked *