រកបានហើយ!! ប្រើវិធីនេះនឹងកំចាត់ធ្មេញខ្មៅធ្មេញលឿងឲ្យសភ្លឺបានយ៉ាងងាយ

មានមនុស្ស​ជាច្រើន​ដែល​ពុំមាន​លទ្ធភាព​ប្រើ​សេវាកម្ម​ថែរក្សា​ធ្មេញ​ ដែលមាន​តម្លៃថ្លៃៗ។ ​ប៉ុន្តែសំណាង​ល្អ មាន​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​ដែល​អាច​ជួយ​ឱ្យ​អ្នក​សម្រេច​ដូច​បំណង​បាន។

កំណក់​កំបោរ​តាម​ជើង​ធ្មេញ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ទូទៅ​តែងតែ​ជួប​ប្រទះ។ ​ប្រសិន​បើ​អ្នកមិន​បាន​កម្ចាត់​ចោល​ទេ​វា​អាច​នាំ​ឱ្យ​បង្ករោគ​ធ្វើឱ្យ​ខូច​ធ្មេញ។

ខាងក្រោមនេះ​គឺជាវិធី​ព្យាបាល​ងាយៗ ​ដើម្បីកម្ចាត់​កំណក់​កំបោរ​តាមជើង​ធ្មេញ ​ដោយ​គ្មាន​ផងប៉ះពាល់​អ្វីទាំង​អស់៖

***ដំណោះស្រាយទី ១

ចូរយក​គ្រាប់​ល្ង ១ ស្លាប​ព្រា​កាហ្វេ​ ទំពារឱ្យ​ម៉ត់​ ប៉ុន្តែ​មិន​ត្រូវ​លេប​ឡើយ។ ​បន្ទាប់​មកយក​ច្រាស់ដុស​ធ្មេញ​ស្ងួត​ដុសសម្អាត​ធ្មេញរបស់អ្នក។ ​គ្រាប់ល្ង​អាច​ត្រដុស និង​កម្ចាត់​កំណក​កំបោរ​ចេញពី​អញ្ចាញ​ធ្មេញ។

***ដំណោះស្រាយ​ទី ២
ចូរយក​អំបិល​បន្តិច ហើយ​ដុស​ធ្មេញ​របស់អ្នក​ឱ្យ​សព្វ​រួចលាង​សម្អាត​ជាមួយនឹង​ទឹកធម្មតា។ ធ្វើបែបនេះ​ ២ ទៅ ៣ ដង​ក្នុងមួយ​សប្តាហ៍អ្ន​នឹង​ឃើញ​លទ្ធផល​ហួស​ការស្មាន៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សេចក្តីបញ្ជាក់៖ យើង ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

Leave a Reply

Your email address will not be published. Required fields are marked *