​គួរជឿ បានទេ? ប្រជ្រុយ​ទ្រព្យ ​ជួយ​ឲ្យ​អ្នក​សំណាង​ដល់​ចាស់!

អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ទីតាំង​ទាំង​នេះ​លើ​រាងកាយ តាម​ក្បួន​គឺ​រមែង​មាន​លាភ មាន​ទ្រព្យ​សល់​ពី​ជាតិ​មុន ហើយ​នឹង​ជួយ​ឲ្យ​ដំណើរ​ជីវិត​របស់​អ្នក​ជាតិ​នេះ រមែង​តែ​ជួប​រឿង​ល្អ ជោគជ័យ​សឹង​គ្រប់​វិស័យ។

ប្រជ្រុយ​លើ​ចង្កា

ជា​មនុស្ស​ដែល​មាន​សំណាង ហើយ​ច្រើន​តែ​កើត​ក្នុង​គ្រួសារ​មាន​គ្រឹះ​រឹងមាំ តែ​គេ​ក៏​ជា​មនុស្ស​ដែល​ពូកែ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ផង​ដែរ។ យោង​តាម​ក្បួន​ហោរាសាស្ត្រ ​ពួក​គេ​មិន​ងាយ​ធ្លាក់​ក្នុង​ជីវិត​ក្រីក្រ​នោះ​ឡើយ ហើយ​មិន​ជា​បុរស​ឬ​ស្រ្តី​នោះ​ទេ ពេល​ចាស់​ទៅ​នឹង​នៅ​តែ​ជួប​សំណាង បន្ត​មាន​បាន​ជាមួយ​កូន​ចៅៗ​ត​ជំនាន់។​

ប្រជ្រុយ​នៅ​លើ​បបូរ​មាត់ ឬ​ក្រោម​ជ្រុង​ចំហៀង​មាត់

អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ទីតាំង​នេះ ច្រើន​តែ​មាន​ចិត្ត​ល្អ ស្មោះត្រង់ និង​ចូល​ចំណោម​គេ​ចុះ ហើយ​ដឹង​ច្បាស់​ពី​វិធី​មើល​ថែ​ជីវិត​ខ្លួន​ឯង ដោយ​មិន​សូវ​ចាំ​បាច់​ពឹងពាក់​អ្នក​ដទៃ​ឡើយ។ ពួក​គេ​ច្រើន​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន មិន​ថា​ផ្នែក​ទ្រព្យ​សម្បត្តិ ភាព​រុងរឿង​នៃ​ផ្លូវ​ចិត្ត ហើយ​បើ​និយាយ​ពី​ម្ហូប​អាហារ ការ​ស្លៀកពាក់ គឺ​មិន​ចេះ​ខ្វះ ដោយ​មាន​ហូរហៀរ។ មនុស្ស​ប្រភេទ​នេះ​ក៏​មាន​ចិត្ត​នឹងន និង​ការ​គិត​បែប​សុទិដ្ឋិនិយម​ផង​ដែរ។

ប្រជ្រុយ​លើ​បាត​ដៃ

ជា​មនុស្ស​ឆ្លាត​និង​ចេះ​ប្រយ័ត្នប្រយែង មុន​ពេល​ធ្វើ​អ្វី​មួយ​ពួក​គេ​គិត​ល្អិតល្អន់​និង​ហ្មត់ចត់​ខ្លាំង​ណាស់។ ពួក​គេ​ក៏​រមែង​មាន​ជោគវាសនា​មិន​ធម្មតា ដោយ​របស់​ដែល​ពួក​គេ​ចង់​បាន គឺ​មិន​ងាយ​គេច​ផុត​ពី​ដៃ​ឡើយ។

ប្រជ្រុយ​នៅ​ក្បែរ​ឬ​លើ​ចិញ្ចើម

អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​តំបន់​ចិញ្ចើម ជា​ពិសេស​គឺ​មនុស្ស​ស្រី គេ​ហៅ​ថា​ប្រជ្រុយ​ទ្រព្យ ដោយ​ជីវិត​របស់​នាង​មិន​ខ្វះ​លុយ​ចាយ​ឡើយ។ តែ​ពួក​គេ​ក៏​ជា​មនុស្ស​ឆ្លាតវៃ​ពី​កំណើត ដែល​ឆ្លង​កាត់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ជីវិត​ខ្លាំង​ដូច​គ្នា។ និយាយ​ពី​ជីវិត​ស្នេហា​វិញ គឺ​មាន​ភាព​សុខដុមរមនា​ដល់​ចាស់​កោង​ខ្នង ហើយ​អាច​រីករាយ​ជាមួយ​ទ្រព្យ​ដែល​មាន​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ហូត​ទៅ។

ប្រជ្រុយ​នៅ​ចំហៀង​ច្រមុះ

បើ​និយាយ​ពី​មនុស្ស​ស្រី​វិញ ភាគ​ច្រើន​ជា​នារី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ហើយ​បុរស​ជា​ច្រើន​តាម​ប្រលោម​សុំ​ស្នេហ៍។ លើស​ពី​នេះ​ប្រជ្រុយ​នៅ​ទីតាំង​ចំហៀង​ច្រមុះ ឬ​ម្ខាង​ណា​នៃ​ខ្ទង់​ច្រមុះ ក៏​គេ​ចាត់​ទុក​ជា​ប្រជ្រុយ​សំណាង ដែល​សំបូរ​ទៅ​ដោយ​ទ្រព្យ​ថែម​ទៀត​ផង៕

ប្រភព៖ បរទេស

Leave a Reply

Your email address will not be published. Required fields are marked *