ព្រឺរោមខ្ញាក!! បុរសម្នាក់ហែលទឹកលេងជាមួយ សត្វពស់ប្រវែងជិត៣ម៉ែត្រដោយគ្មានញញើត…(មានវីដេអូ)

អូស្ត្រាលី៖ កាលម្សិលមិញនេះ បុរសម្នាក់ដែលជាអ្នកធ្វើដំណើរផ្សងព្រេង បានបង្ហាញពីវីដេអូខ្លីមួយ ដែលខ្លួនហ៊ានយកជីវិតមកលេងប្រឡែងលេងជាមួយសត្វពស់ថ្លាន់នៅក្នុងព្រៃមួយ ក្បាលដោយមិនខ្លាចវាបង្កគ្រោះថ្នាក់ទៅកាន់ខ្លួនទាល់តែសោះ។
 
ដោយឡែក បុរសម្នាក់នេះមានឈ្មោះ Miller Wilson មានអាយុ១៨ឆ្នាំ បានធ្វើដំណើរទៅកាន់ព្រៃមួយកន្លែងដែលមានទីតាំងនៅភាគខាងជើងប្រទេសអូស្ត្រាលី ហើយក៏បានថតវីដេអូបង្ហាញពីសកម្មភាពខ្លួនចូលទៅជិតសត្វពស់មួយក្បាលដែលមានប្រវែងប្រហែលជា៣ម៉ែត្រ ពេលដំបូងខណៈកំពុងតែឈរក្នុងទឹកនោះ ពស់មួយក្បាលនោះបានវាមកលើបុរសម្នាក់នេះ ហាក់បីដូចជាចង់ចឹក អញ្ចឹងធ្វើឲ្យលោកលាន់មាត់ដោយលេងសើចជាមួយពស់ថា៖ប្រសិនជាចង់ចឹកគឺមិនពិបាកនោះទេ

ប៉ុន្តែក្រោយពីនិយាយបែបនេះមក វាក៏ហែលតាមទឹកធ្វើមិនដឹង ឃើញដូច្នេះហើយទើបបុរសម្នាក់នេះក៏ហែលតាមវាកិតៗ ដោយក្នុងបំណងដេញវាឲ្យត្រឡប់ទៅលើគោកវិញ។
 
គួររម្លឹកដែរថា Miller Wilson គ្មានអារម្មណ៍ភ័យខ្លាចចំពោះសត្វព្រៃនោះទេ ដោយសារតែលោកបានធ្វើការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វនានា ដោយខ្លួនឯង តាំងពីអាយុ១១ឆ្នាំមកម្ល៉េះ ហើយក៏ចងក្រងជាវីដេអូសម្រាប់ទុកឲ្យអ្នកទស្សនាបានឈ្វែងយល់អំពីវាផងដែរ៕

ប្រភព khmerload

Leave a Reply

Your email address will not be published. Required fields are marked *