អស្ចារ្យ​ខ្លាំង​ណាស់!! បុរសម្នាក់បានច្នៃផេះ មកធ្វើជាប្រាសាទអង្គរវត្ត​ ពិត​ជាស្រស់ស្អាត

ពិត​ជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលបុរសម្នាក់ឈ្មោះ​ ប្រេស​ ប្រាណ​ រស់​នៅ​ក្រុង​សៀមរាប​ បានយកផេះមកច្នៃធ្វើជាប្រាសាទអង្គរវត្ត​ ពិត​ជាស្រស់ស្អាតខ្លាំងណាស់​ ហើយក៏បានទទួលការកោតសរសើរពីមហាជនជាច្រើនផងដែរ។​ បុរសម្នាក់នោះតែងតែឆ្លៀតពេលវេលាដែលសំរាកពីការសិក្សា​ មកធ្វើប្រសាទអង្គរវត្តដែលច្នៃដោយផេះ​ មកតាំងនៅលើដី​ រួមទាំងមានដើមឈើតូចៗជាច្រើន​ ពិតជាស្រស់ស្អាតនិងមានភាព​អស្ចារ្យ​ ខ្លាំង​ណាស់។

នេះបាន​បញ្ជាក់​ឲ្យ​ឃើញថា​ កូនខ្មែរពិតជាមាន​សមត្ថភាព​ និងភាពច្នៃប្រឌិតខ្ពស់ណាស់​ ដែលអាច​បង្កើត​នូវប្រាសាទអង្គរវត្តដ៏អស្ចារ្យ​ នេះបាន​ ដែលជា​កេរ្តិ៍​ដំណែល​ដ៏ល្បីល្បាញ​របស់កម្ពុជា​ និងពិភពលោកទាំងមូល។

Leave a Reply

Your email address will not be published. Required fields are marked *