ត្រីបាឡែនយក្សពីរក្បាល សម្ដែងលើផ្ទៃទឹកយ៉ាងសប្បាយ បង្ករការភ្ញាក់ផ្អើលជាខ្លាំង!!

អូស្ត្រាលី៖ កាលពីថ្ងៃសុក្រទី១០ ខែកក្កដាសប្ដាហ៍មុននេះ ត្រីបាឡែនយក្សទម្ងន់ប្រមាណ៤០តោន បានសម្ដែងលើផ្ទៃសមុទ្រលោតចុះឡើងជាងមួយម៉ោង ឲ្យអ្នកទេសចរបានទស្សនាកម្សាន្ត នៅកំពង់ផែសុីដនី។
 
លោក Jonh Goodridge ជាអ្នកថតរូប បានប្រាប់ប្រភពព័ត៌មាន SMH ឲ្យដឹងថា នៅថ្ងៃនោះ អ្នកទេសចរអាចមើលឃើញនូវទិដ្ឋភាព ត្រីបាឡែនទទះកន្ទុយ និងលោតបត់បែនខ្លួនផងដែរ ដែលធ្វើឲ្យអ្នកទេសចរស្រែកហ៊ូ រួមទាំងត្រេកអរ។ ហើយពួកវាបានលោតចុះឡើង ដែលឆ្ងាយពីកប៉ាល់គាត់ធ្វើដំណើរចំនួន២០ម៉ែត្រប៉ុណ្ណោះ។

ចាប់តាំងពីផ្ទះឡើងនៃជំងឺកូវីដ-១៩មក ការធ្វើដំណើរតាម​រយៈកប៉ាល់គយគន់ត្រីបាឡែនត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង តែយ៉ាងណាក៏ដោយ ឥឡូវនេះមានអ្នកទេសចរបានមកលេងកម្សាន្តជាបណ្ដើរៗឡើងវិញហើយ។
 
យ៉ាងណាមិញ ជុំវិញទិដ្ឋភាពថ្ងៃនោះ ត្រូវបានគេចាត់ទុកថាជារឿងកម្រមួយដែលពួកវាសម្ដែងយូរខុសប្លែកពីធម្មតា ដោយជាទូទៅត្រីបាឡែនសម្ដែងលើផ្ទៃទឹកត្រឹមតែពី១០ ទៅ១៥នាទីប៉ុណ្ណោះ៕

ប្រភពពី ៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *