សូមជួយគំាទ្រគាត់ម្នាក់មួយផង !! ស្នាដៃលោកយាយធ្វើធូបបូរាណលក់ ដើម្បីចីញ្ចឹមជីវិត

តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ និង ឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីខ្មែរយ៉ាងសម្បូរបែប ដែលនេះ ក៏ជាផ្នែកមួយនៃការលើកតម្លៃជាសាកលនៃរមណីយដ្ឋានអង្គរ។ ឯការប្រកបរបរផលិតធូបក៏ជាផ្នែកមួយ ដែលអ្នកស្រុកអង្គរបានប្រកប និង ធ្វើតាំងពីយូរយារណាស់មកហើយ និង នៅតែបន្តធ្វើរហូតដល់សព្វថ្ងៃនេះ ដោយចំណេះជំនាញនេះ ក៏ជាការផ្ទេរមរតកពីជំនាន់មួយទៅជំនាន់មួយដែរ ។
           

ធូបគឺជាគ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ ស្លឹកឈើ ខ្លឹមឈើ ឬជ័រឈើ ប្រទាលមានក្លិនក្រអូបប្រហើរ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងសក្ការៈបូជា។ មុខរបរនេះ នៅតែមានបន្តធ្វើរហូតមកដល់សព្វថ្ងៃក្នុងចំនួនតិចតួចឬ ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ មានរបៀបផលិត និងវត្ថុធាតុដើមធ្វើធូប មិនខុសគ្នាប៉ុន្មាននោះទេ ថ្វីត្បិតតែរបៀបធ្វើធូបចេះតៗគ្នា ពីភូមិមួយទៅភូមិមួយ ហើយបន្សល់សម្រាប់ផលិតប្រើក្នុងគ្រួសារផង និង ជាមុខរបរសម្រាប់ចិញ្ចឹមជីវិតផង។ ពួកគាត់អាចរកទិញ និង លក់ដូរបានយ៉ាងងាយស្រួលនៅតាមទីផ្សារ វត្តអារាម និង បុណ្យទាននៅតាមភូមិជាដើម។
   

ប្រភពពី ៖ khmeryulong

Leave a Reply

Your email address will not be published. Required fields are marked *