ខ្ញុំ​ក៏យំ អ្នកក៏យំ ពេទ្យក៏យំ សមត្ថកិច្ចក៏យំ អ្នកសារព័ត៌មានក៏យំ មួយគ្រួសារមាន ៤នាក់ កើតកូវី​ដទាំង៤ ចំណែកឪពុកម្តាយ ត្រូវយកទៅព្យាបាល Covid-19 មុន តែទីបំផុតជាអ​កុ​ស​ល់ ឪពុកត្រូវបានស្លា​ប់!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូបភាពជាច្រើនសន្លឹកដែលត្រូវបានបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមបានធ្វើអោយមហាជនមានអារម្មណ៏អាណិតក្តុលក្តួលក្នុងចិត្តយ៉ាងខ្លំាង។ក្នុុងម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ឡុង សត្យា បានសរសេរបង្ហោះថា៖“អា​រ​ម្ម​ណ៍ក្តុ​កក្តួ​លណាស់ ខ្ញុំ​ក៏យំ អ្នកក៏យំ ពេទ្យក៏យំ សមត្ថកិច្ចក៏យំ អ្នកសារព័ត៌មានក៏យំ មួយគ្រួសារមាន ៤នាក់ កើតកូវី​ដទាំង៤ ចំណែកឪពុកម្តាយ ត្រូវយកទៅព្យាបាល Covid-19 មុន តែទីបំផុតជាអ​កុ​ស​ល់ ឪពុកត្រូវបានស្លា​ប់ ប​ន្ស​ល់នៅកូ​នបងអាយុ ៩ឆ្នាំ ឯកូនប្អូនអាយុ ៣ឆ្នាំ ចំណែ​កម្តា​​យ​ពោះ​​ធំ ៦​ខែទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ ! អា​ណិ​តក្មួ​យ និងម្តាយក្មួយណាស់ ពូសូមជូនពរក្មួយៗ ព្រមទាំងអ្នកម្តាយក្មួយ ឆាប់ជាសះស្បើយ ហើយត្រឡប់មកផ្ទះវិញណា រស់នៅក្រុម៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ”។

ក្នុងនោះដែល ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានបង្ហោះសារថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ក្នុងនាមរដ្ឋបាលខណ្ឌប្ញស្សីកែវ ខ្ញុំពិតជាមានសេចក្ដី សោ​​កស​​ង្រេ​​ងយ៉ា​ងព​ន់​ពេ​ក និងសូមចូលរួមរំលែ​កទុ​ក្ខ ចំពោះក្រុមគ្រួសារខាងក្រោមនេះ មានទីលំនៅ នៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានស្វាមីទទួលម​រ​ណ​ភាព ដោយជ​ម្ងឺកូវី​ដ១៩។ លើសពីនេះទៀត ខ្ញុំពិតជាមានសេចក្ដីសោ​​កស្ដា​​យយ៉ាងខ្លាំង ដែល ភរិយារបស់ស​​ព មា​នផ្ទៃ​ពោះ​៦ខែ និងកូ​នតូ​ចៗ២នាក់ទៀត បានឆ្ល​ងមេ​រោ​គកូវី​ដ១៩ ថែមទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ ប្អូនស្រី និងកូន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងឱកាសដ៏​ក្រៀ​មក្រំ និងសោ​កស​​ង្វេ​គនេះ រដ្ឋបាលខណ្ឌ នឹងជួយឧបត្ថម្ភ ជាសម្ភារ និងថវិកា ទៅតាមលទ្ធភាពរបស់រដ្ឋបាលខណ្ឌ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារប្អូនស្រី ចាប់ពីពេលដែល ប្អូនស្រី​មា​ន​ផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ នឹងជាសះស្បើយពីមេ​រោ​គកូវីដ​១៩ ហើយចេញពីមន្ទីរពេទ្យមក រហូតដល់ ប្អូនស្រីបានសម្រាលកូនរួច៕”៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *