ពុទ្ធោអើយ!! នៅឥណ្ឌា ខ្វះអុសដុតស ព កន្លែងបូជាក៏ឡើងថ្លៃ គ្រួសារស ព កើតកូវីដនៅឥណ្ឌា ត្រូវបង្ខំចិត្តបោះ ស ព ចូលទន្លេ…

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​សាកសព​ចំនួន ៤០ នាក់ បាន​បោក​មក​ទើរ​លើ​ច្រាំង​ទន្លេ​គង្គា ។ចំពោះ​ប្រភព​យ៉ាង​ណា​បណ្ដាល​ឱ្យ​សព​បោក​ទើរ​លើ​ច្រាំង​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​លើក​ឡើង​ថា សាកសព​ទាំង​នោះ អាច​ជា​អ្នក​ស្លាប់​ដោយ​កូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទូរទស្សន៍ NDTV ស្រង់​សម្ដី​មន្ត្រី​ក្នុង​តំបន់​បាន​បញ្ជាក់​ថា សាកសព​ដែល​រក​ឃើញ គឺ​មាន​សភាព​ហើម ហើយ​ឆេះ​ខ្លោច​នៅ​ផ្នែក​ខ្លះ ហើយ​ការ​រក​ឃើញ​នៅ​តាម​ច្រាំង​ទន្លេ​នេះ អាច​ប្រហែល​មក​ពី​គ្រួសារ​ធ្វើ​ការ​បូជា​នៅ​ក្បែរ​ទន្លេ​គង្គា​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក តាម​សម្ដី​ពលរដ្ឋ​ក្នុង​តំបន់ រួម​ទាំង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទៀត​ថ្លែង​ប្រាប់​សារព័ត៌មាន BBC Hindi បាន​ឱ្យ​ដឹង​ថា កង្វះ​ខាត​អុស​សម្រាប់​បូជា បូករួម​ការ​ឡើង​ថ្លៃ​នៅ​កន្លែង​បូជា​ផង បណ្ដាល​ឱ្យ​ក្រុម​គ្រួសារ​មួយ​ចំនួន គ្មាន​ជម្រើស ហើយ​ត្រូវ​បោះ​សព​មនុស្ស​ជា​ទី​ស្រឡាញ់​ខ្លួន​ដែល​ស្លាប់​ដោយ​កូវីដ-១៩ ចូល​ក្នុង​ទន្លេ​តែ​ម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេស​ឥណ្ឌា បច្ចុប្បន្ន​នៅ​តែ​ទទួល​រង​ការ​រាតត្បាត​ខ្លាំង​ពី​វីរុស​កូវីដ-១៩ ដោយ​គិត​មក​ទល់​ពេល​នេះ អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ២២.៦ លាននាក់​ហើយ ខណៈ​ចំនួន ២៤៦ ១១៦ នាក់​បាន​ស្លាប់ ៕ប្រភព៖ BBC

Leave a Reply

Your email address will not be published. Required fields are marked *