សុំរៀបការម្ដងមិនដូចគេផ្សេងទេ លេងសុទ្ធតែចិញ្ចៀនពេជ្រ ៥វង់ ថែមទាំងនាំជិះយន្តហោះទៀត..(វីដេអូ)

បរទេស៖ ពិតជាមិនធម្មតានោះទេដោយនារីម្នាក់នេះត្រូវបានបុរសជាសេដ្ផីមកសុំនាងសុំរៀបការដោយគេបានទិញចិញ្ចៀនពេជ្រដល់ទៅ ៥វង់ ព្រមទាំងនាំទៅជិះយន្តហោះផ្ទាល់ខ្លួនថែមទៀតផង អ្វីដែលអស្ចារ្យបំផុតនោះគឺបុរសជនជាតិអាមេរិកកាំងម្នាក់នេះគឺជាអ្នកទ្រព្យមហាសាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​   

ហើយវាក៏បានក្លាយទៅជារឿងមួយដែលធ្វើឲ្យនារីទូទាំងពិភពលោកមានការច្រណែននិងនារីដែលសំណាងម្នាក់នេះខ្លាំងណាស់ ក្រោយពេលដែលឃើញនាងមានបុរសអ្នកមាន មកសុំនាងធ្វើជាមិត្តស្រីរបស់ខ្លួនហើយរៀបការនៅលើដំបូលអគារដ៏ខ្ពស់ស្កឹមស្កៃបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាពិតទៅបុរសម្នាក់នេះគាត់ចង់ឲ្យវាក្លាយជាទិដ្ឋភាពដ៏សំខាន់នៅក្នុងជីវិតរបស់គេ ហើយគេក៏ចង់ឲ្យមិត្តស្រីរបស់គេមានការរំភើបចិត្តជាទីបំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយបើគ្រាន់តែសុំរៀបការ ដោយចិញ្ចៀនមួយវង់នោះ​​ វាមិនគ្រប់គ្រាន់ឡើយ ទើបគាត់មានគំនិតថា នាំមិត្តស្រីរបស់គាត់ជិះយន្តហោះផ្ទាល់ ដើម្បីមើលទេសភាពពីលើអាកាស មុនពេលសុំនាងរៀបការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​    

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Will Hunn មកពីទីក្រុងអាត្លង់តា រដ្ឋ Georgia បានរៀបចំផែនការ Surprise នាង Brittney ដែលជាមិត្តស្រីដោយនាំនាងទៅជិះយន្តហោះផ្ទាល់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីមើលទេសភាពជុំវិញទីក្រុង ហើយពេលចុះមកវិញ គាត់ក៏បានសុំនាងរៀបការព្រមទាំងនិយាយពាក្យក្នុងចិត្តថា៖

«បងធ្លាប់គិតថា បងមិនស្គាល់ក្ដីស្រឡាញ់ជាអ្វីនោះឡើយ រហូតដល់ពេលដែលមានអូនចូលមកក្នុងជីវិតបង អូនមិនមែនត្រឹមតែធ្វើឲ្យបងដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងមិនអាចប្រើជីវិតដោយគ្មានអូននោះទេ តែនៅធ្វើឲ្យបងដឹងរឹតតែច្បាស់ថា ជីវិតនេះបងរស់ខ្វះអូនបាននោះទេ។ បងត្រូវការអូនខ្លាំងណាស់
     
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបងចង់ប្រើជីវិត ដែលនៅសល់រស់នៅជាមួយអូន ដូច្នោះហើយអូនរៀបការជាមួយនឹងបងបានទេ»?

គ្រាន់តែប៉ុណ្ណេះក៏ធ្វើឲ្យនាង រំភើបរហូតដល់និយាយអ្វីមិនចេញឡើយ តែនាងមិនទាន់និងបានឆ្លើយយល់ព្រមផងលោក Will Hunnក៏Surpriseមួយតង់ទៀតដោយការបង្ហាញចិញ្ចៀនរៀបការដល់ទៅ ៥វង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបាននិយាយទៀតថា អូនសម្លាញ់អាចរើសមួយវង់ណាដែលចូលចិត្តបាន តែប្រសិនបើរើសមិនបាន ឬចូលចិត្តគ្រប់វង់ បងឲ្យអូនទាំងអស់បាន។

ក្រោយពីការសុំរៀបការរួច នាងដែលជាអនាគតកូនក្រមុំក៏បានចែករំលែករឿងរ៉ាវនៅក្នុង Instargram ថា ថ្ងៃមុនលោក Will Hunn

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានប្រាប់ថា នឹងនាំនាងឡើងជិះយន្តហោះ តែបែរក្លាយទៅជាសុំរៀបការទៅវិញ។ នាងបន្តថា គ្រាន់តែគាត់លុតជង្គង់សុំខ្ញុំរៀបកា ខ្ញុំក៏រំភើបសឹងគាំងស្មារតីទៅហើយ

តែនេះមានចិញ្ចៀនពេជ្រដល់ទៅ ៥ វង់ទៀត ខ្ញុំរឹតតែរំភើបទប់អារម្មណ៍មិនជាប់ ទប់ទឹកភ្នែកមិនបាន ហើយក្រោយពេលខ្ញុំយល់ព្រមរៀបការជាមួយគាត់ ខ្ញុំត្រូវគាត់ Surprise ទៀត ព្រោះគាត់បានណាត់គ្រួសារទាំងសង្ខាងឲ្យមកជួបគ្នាដើម្បីធ្វើពិធីភ្ជាប់ពាក្យ។

       

ទិដ្ឋភាពបែបនេះធ្វើឲ្យនារីៗច្រណែនគ្រាប់គ្នាព្រោះវាជាការសុំរៀបការដ៏សែនរ៉ូមែនទិចហ៊ឺហារ និងអស្ចារ្យខ្លាំងមួយ ។ តែយ៉ាងណាក៏ដោយ យើងជឿថា ក្ដីស្រឡាញ់ដែលខាងប្រុសមានឲ្យខាងស្រីនោះគឺមានតម្លៃជាអ្វីៗទាំងអស់ សូមឲ្យស្រឡាញ់គ្នារហូតដល់ចាស់សក់ស្កូវ៕
សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រភព bizkh

Leave a Reply

Your email address will not be published. Required fields are marked *