ខ្លួនតែមួយកំណាត់ក៏ពិតមែន ប៉ុន្តែគាត់មាននារីម្នាក់ដែលស្រលាញ់គាត់ខ្លាំងជាទីបំផុត…(មានវីដេអូ)

ថៃ៖ បុរសកម្សត់ម្នាក់ដែលគាត់មានឈ្មោះថា ឈាទ្រី កនវ៉ត់ឆរាក់ផាដា ហើយឈ្មោះហៅក្រៅរបស់គាត់គឺ តត់មាន អាយុ ២២ឆ្នាំ។

   
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគាត់ធ្លាប់បានបង្ហោះសារនៅក្នុងគេហទំព័រ ហេ្វសបុករបស់គាត់ថាចង់រកកន្លែង ហាត់ការងាររហូតត្រូវបានគេទទួលឲ្យចូលហ្វឹកហាត់ការងារនៅឯក្រុមហ៊ុនលក់រថយន្ត នៅខេត្តឈៀងម៉ៃ ប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

   
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់មិនបានធ្វើឲ្យម្ចាស់ក្រុមហ៊ុនខកបំណងឡើយ ព្រោះសមត្ថភាព និងទេពកោសល្យរបស់គាត់ ពូកែជាងអ្នកធម្មតាខ្លះទៅទៀត ទើបក្រោយចប់ការហ្វឹកហាត់ការងារគាត់ក៏ត្រូវបានគេទទួលជាបុគ្គលិកពេញសិទ្ធិនៅក្រុមរថយន្តល្បីឈ្មោះនោះតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះគាត់ បានបើកគេហទំព័រយូធូបដែលមានឈ្មោះថា “មនុស្សពិការ” ដោយមានមិត្តស្រីរបស់គាត់ជួយថតវីឌីអូរអោយគាត់

     

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមិត្តស្រីរបស់គាត់បាននិយាយថា នាងមិនដែលគិតឡើយថា សង្សាជាមនុស្សអសមត្ថភាពនោះទេ ព្រោះទេពកោសល្យរបស់គាត់អាចធ្វើការដូចមនុស្សធម្មតាបាន ថែមទាំងល្អជាងមនុស្សធម្មតាខ្លះទៅទៀត និងអាចរកលុយបានដូចមនុស្សគ្រប់គ្នា។

     

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯបុរសកម្សត់ក៏និយាយថា ឆាកជីវិតរបស់គាត់កន្លងមក តែងតែជួបរឿងរ៉ាវមិនសូវល្អជារឿយៗ តែក្នុងនោះក៏មានរឿងល្អចូលមកដែរ ជាពិសេសថ្មីៗនេះ គឺគាត់ទទួលមិត្តស្រីម្នាក់ដែលស្រលាញ់ខ្លួនស្ទើរលេប ហើយរូបគេក៏បានបង្ហាញមិត្តស្រីតាមរយៈបណ្ដាញសង្គមផងដែរ។

     
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអរគុណគ្រប់ៗយ៉ាង ដែលបណ្ដាលអោយនាងចូលមកក្នុងជីវិតរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសកម្សត់ខាងលើក៏ធ្លាប់បង្ហោះសារលើកទឹកចិត្តឲ្យខ្លួនឯងដែរថា “បើសិនេជាវាស់ទៅលើទ្រព្យសម្បត្តិ ខ្ញុំមិនអាចស៊ូជាមួយគេធម្មតាបានទេ ហើយបើវាស់លើរូបរាងកាយ ក៏ខ្ញុំនៅតែស៊ូមិនបានដែរ តែបើវាស់លើចិត្ត ខ្ញុំអាចតស៊ូពេញមួយទំហឹង ខ្ញុំមិនព្រមបោះបង់អ្វីៗដោយងាយៗឡើយ ទោះបីជាខ្ញុំមានរូបកាយមួយកំណាត់ខ្លួនក៏ដោយចុះ”។

      

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនៅពីក្មេងខ្ញុំគ្រាន់តែជាក្មេងប្រុសគ្នាឧកាសម្នាក់ ប៉ុណ្ណោះតែខ្ញុំស៊ូរហូតក្លាយជាខ្ញុំនៅថ្ងៃនេះ ធ្វើឲ្យខ្ញុំដឹងថា បើទោះបីជាខ្ញុំមានជីវិតខុសគេ តែភាពខុសគ្នាក៏វាមិនដែលធ្វើឲ្យខ្ញុំ ចុះចាញ់ឡើយ វារឹតតែធ្វើឲ្យខ្ញុំប្រឹងប្រែងជាងគេទាំងអស់ អរគុណសម្រាប់ខ្លួនឯងខ្លាំងណាស់ដែលមិន ចុះចាញ់គ្រប់យ៉ាងដោយងាយៗ។

     
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាសារផ្ដល់កម្លាំងចិត្តដែលគ្រប់យ៉ាងទាំងអស់នេះ វាបានធ្វើឲ្គ្រប់គ្នាដែលលេងហ្វេសបុកទាំងអស់ខូលខមិនកោតសរសើរគាត់មែនទែន ដែលរូបគាត់ចេះលើកទឹកចិត្តខ្លួនឯង ហើយនិងមិនបាក់ទឹកចិត្ត មិនដូចមនុស្សមួយចំនួនតូចខ្លះ ដែលសុខចិត្តជ្រើសរើសផ្លូវមួយដែលដើរបែបលើកដៃដើរសុំទានគេទៅវិញ៕

 


ប្រភព bizkh

Leave a Reply

Your email address will not be published. Required fields are marked *