​អាណិតលោកពូណាស់! លោកពូហួរ ឡាវី កូរ​ផែន​ស្វាយ​ផ្ញើ​ចៅៗ ស្រាប់​តែ​នឹក​ស្រណោះ​ដល់​ភរិយា

តារា​ចម្រៀង​ជើង​ចាស់​សំឡេង​ស្អក ហួរ ឡាវី ហាក់​មិន​ទាន់​កាត់​ចិត្ត​បាន​ច្រើន​ពី​ភរិយា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ វី ដ-១៩ កាល​ពី​ខែ​មុន​បាន​នៅ​ឡើយ។ នៅ​រសៀល​ថ្ងៃ​ទី១១ ខែ​ឧសភា នេះ លោក​បាន​បង្ហាញ​សកម្មភាព​កូរ​ផែនស្វាយ ឬ​ធ្វើ​ដំណាប់​ស្វាយ​សម្រាប់​ចៅ​ៗ ដើម្បី​រំលឹក​នូវ​ចំណង​ចំណូលចិត្ត​មួយ​របស់​ភរិយា​លោក​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​លើ​គណនី​Facebook ផ្ទាល់​ខ្លួន​របស់​ដែល​បាន​សរសេរ​សារ​ដ៏​ខ្លី​ដោយ​មាន​ភ្ជាប់​រូប​ថត​១​សន្លឹក នៅ​មុន​នេះ​បន្ដិច​ថា៖”ថ្ងៃនេះខ្ញុំបាទទំនេរបានធ្វើផែនស្វាយឲ្យចៅៗហូបហើយក៏ជារបស់ដែលប្រពន្ធខ្ញុំចូលចិត្តហូបដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង ហួរ ឡាវី បាន​ប្រើ​ជីវិត​រស់នៅ​យ៉ាង​សាមញ្ញ​នៅ​ក្នុង​ផ្ទះ​មួយ ក្នុង​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​លោក​ហាក់​កណ្ដោចកណ្ដែង​តែ​ម្នាក់​ឯង បន្ទាប់​ពី​ភរិយា​របស់​លោក​បាន​ស្លាប់​ចោល ហើយ​កូន​ស្រី​ៗ​របស់​ក៏​ធ្លាប់​ជួប​រឿង​អកុសល​ផ្ទួន​ៗ​គ្នា​កាល​ពី​ខែ​មុន​ដែរ ដោយសារ​ជំងឺ​កូវីដ-១៩៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *