ងាយណាស់!! វិធីបណ្តេញកណ្តុរដោយប្រើម្សៅសាប៊ូ

​កណ្តុរ​បង្កបញ្ហា​ច្រើន និង​បន្សល់ទុក​នូវ​ទឹកនោម លាមក និង​ចៃ​អម្បាត​គ្រប់កន្លែង​ដែល​វា​ទៅ​។ មួយវិញទៀត វា​បាន​បង្ក​ឱ្យ​រីក​រាលដាល​ជំងឺ​ជាច្រើន​។ កណ្តុរ​កើតមាន​ទាំង​នៅ​ជនបទនិង​ទីក្រុង​។ គ្មាន​នរណាម្នាក់​ចូលចិត្ត​វា​នោះទេ ព្រោះ​វា​បំផ្លាញ​គ្រឿង​សង្ហា​រឹម សម្លៀកបំពាក់ និង​កកេរ​ខ្សែភ្លើង និង​ចំណីអាហារ​។

លើសពីនេះ​ទៀត វា​បន្លាច​យើង​គ្រប់គ្នា និង​ពាំ​នាំមក​ជាមួយ​នូវ​ជំងឺ​ចម្រុះ​មុខ ដែល​អាច​ចម្លង​មកដល់​មនុស្ស​។ បញ្ហា​មួយទៀត​គឺថា​វា​រត់លឿន​ខ្លាំងណាស់​មិនអាច​ចាប់​ទាន់​នោះទេ​។

+គ្រឿងផ្សំ
-ម្សៅ​សាប៊ូ ១ស្លាបព្រាបាយ-ម្សៅ​ម្រេច ១ស្លាបព្រាបាយ-បាយកក​ ១ចាន
+វិធីធ្វើ

-​លាយ​ម្សៅ​សាប៊ូ​ជាមួយ​ម្សៅ​ម្រេច រួចច្របាច់លាយជាមួយ​បាយកក​
-បន្ទាប់យកទៅដាក់​នៅ​កន្លែងដែល​កណ្តុរ​ឧស្សាហ៍​ឆ្លងកាត់(កណ្តុរ​ហិតក្លិន​នេះ​នឹង​ខ្លាច និង​រត់​បាត់​ភ្លាម)

ប្រភពពី ៖ khmeryulong

Leave a Reply

Your email address will not be published. Required fields are marked *