ប្រទះឃើញសំបុកត្រីឆ្លាមចម្លែកនៅបាតសមុទ្រ ពេលយកឡើងលើទឹកមុខវាប្រែដូចមុខពួក “Alien”!!

ត្រីឆ្លាម ទឹកខ្មៅដែលមានធ្មេញដូចម្ជុល ភ្នែកដូចកញ្ចក់ពោះភ្លឺនិងថ្គាមដែលអាចពង្រីកបាន។ នោះហើយជាអ្វីដែលអ្នកវិទ្យាសាស្ត្របានឃើញ និងមានការភ្ញាក់ផ្អើល និងបានកំពុងដុតដៃដុតជើងស្រាវជ្រាវ។

បន្ទាប់ពីក្រុមនាវិកមួយក្រុមរកឃើញសំបុក្រពួកវានៅបាតសមុទ្រទឹកជ្រៅនៃសមុទ្រតៃវ៉ាន់។

ក្រុមនាវិក បាននិយាយថា ពួកគេមិនបានរំពឹងថា នឹងជួបសត្វចម្លែកៗ ទាំងនេះនៅពេលធ្វើការស្ទង់មតិត្រីនៅឯនាយឆ្នេរសមុទ្រតៃវ៉ាន់នោះទេ។ ត្រីឆ្លាមបួនក្បាលដែលត្រូវបានគេស្គាល់ថា ជាត្រីអណ្តើក (ត្រីទ្រីហ្គីនណាថឹសធីបៃយៃ) បានស្លា-ប់ភ្លាមៗ ប៉ុន្តែមានមួយក្បាលបានរួចជីវិតពីការចាប់បានក្នុងរយៈពេល ២៤ ម៉ោង។ ត្រីឆ្លាមទាំងនេះ មានរូបរាងតូច ដែលមានទំហំពី ៧ ទៅ ២១ អ៊ីញ (១៧ ទៅ ៥៤ សង្ទីម៉ែត្រ)។

ក្រុមអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ ធ្មេញរបស់ពួកវាដែលបញ្ចេញពន្លឺភ្លឺរលោង និងរាមសន្ថានដូចធ្មេញពស់វែកនិងធ្មេញចចក ដែលមានរាងស្តើងនិងមានរាងទូលាយ លើសពីនេះពេលយកដល់លើទឹកមុខពួកវាប្រែដូចមុខពួកអេលៀន៕
 
ប្រភព khbillionaire

Leave a Reply

Your email address will not be published. Required fields are marked *