ទឹកចិត្តល្អ!! ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកទុរេន និង ផ្លែសាវម៉ាវទាំងកញ្ជេៗជូនគ្រូពេទ្យ ទុកបន្ថយការនឿយហត់

ហ្វេសប៊ុក៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលកន្លងមកនេះមហាជនជាច្រើនបានដាក់រហស្សនាមជា ឯកឧត្តមចិត្តធម៌នោះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះ បានដឹកផ្លែទុរេន និង ផ្លែសាវម៉ាវទាំងកញ្ជេៗ ជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សុី)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការជូនផ្លែឈើធម្មជាតិស្រស់ៗទើបតែបេះមកពីចម្ការស្រស់ៗរបស់ឯកឧត្តមបណ្ដិត ម៉ុង ឫទ្ធី ដល់ក្រុមគ្រូពេទ្យជួរនេះ គឺដើម្បីចូលរួមបន្ធូរបន្ថយអារម្មណ៍ហត់នឿយ ដែលពួកគេប្រឹងប្រែងព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងយប់ទាំងថ្ងៃកន្លងមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសនេះ ឯកឧត្តម ម៉ុង ឫទ្ធី ក៏មានប្រសាសន៍នៅលើទំព័រផេកផ្លូវការរបស់ឯកឧត្តមថា «ដើម្បីជួយបន្ធូរបន្ថយអារម្មណ៍នឿយហត់របស់លោកវិជ្ជបណ្ឌិត និង ក្រុមគ្រូពេទ្យ មិត្តភាពខ្មែរសូវៀត ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តជួយព្យាបាលប្រជាពលរដ្ឋកម្ពុជាយើង រួមទាំងជនបរទេសមួយចំនួនផងដែរ ថ្ងៃនេះខ្ញុំបានប្រមូលផលទុរេនចំនួន ៥០ គីឡូក្រាម និង ផ្លែសាវម៉ាវចំនួន ១០០ គីឡូក្រាម ពីលើទឹកដីឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ យកទៅជូនឱ្យភ្លក្សរសជាតិមើល តើអាចបន្ធូរអារម្មណ៍ នឿយហត់បានខ្លះៗដែរឬអត់ទេ? ថ្ងៃព្រហស្បតិ៍ទី០៦ ខែឧសភា ឆ្នាំ២០២១» ៕

Leave a Reply

Your email address will not be published. Required fields are marked *