ភ្ញាក់ផ្អើលគ្រប់គ្នា!! កូនគោមួយកើតមក ខ្លួនគោ ក្បាលមនុស្ស អ្នកស្រុកនាំគ្នាទៅបូជា ថាជាព្រះ… (មានវីដេអូ)

កូនគោមួយក្បាលដែលទើបនឹងកើត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានអ្នកស្រុក ក្នុងប្រទេសឥណ្ឌា ផ្អើលភ្លូកទឹកភ្លូកដី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលទៅមើល និងគោរពបូជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាត់ទុកថាជាព្រះក្នុងសាសនាហិណ្ឌូ ​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែវាមានក្បាលដូចជាមនុស្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប្រភពព័ត៌មានបានឲ្យដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​ កូនគោនេះកើតមក មានភ្នែកមួយគូ ច្រមុះមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងត្រចៀកមួយគូ ដែលមានលក្ខណៈដូចជាមនុស្ស រីឯត្រឹម.កចុះក្រោម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺមានរូបរាងជាសត្វគោ។​​​​​​​​​​​​​​​​​​​​​​​​​​ តែទោះជាយ៉ាងណា គោមួយក្បាលនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​បានងាប់ទៅវិញបន្ទាប់ពីកើតបានប្រហែល ១ម៉ោង នៅទីក្រុង Muzaffarnagar ​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា​​​​​​​​​​​​​​​​​​​​​​​​​​។

តាមរយៈវីដេអូដែលគេថត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបង្ហាញឲ្យឃើញ អ្នកភូមិបានយកកម្រងផ្កាមកដាក់​​​​​​​​​​​​​​​​​ និងឱនក្បាលគោរពសាកសពកូនគោនោះ ​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានគេរក្សាទុកយ៉ាងល្អនៅក្នុងទូរកញ្ចក់​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលវាងាប់។

អ្នកស្រុកមានជំនឿថា​​​​​​​​​​​​​​​​​​​​​​ កូនគោនេះគឺជាព្រះ Gokaran ដែលជាកំណើតទី ២៤ របស់ព្រះវិស្ណុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងថែមទាំងមានគម្រោងសង់អាសនៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គោរពបូជា ​​​​​​​​​​​​​​​​​សម្រាប់កូនគោនេះទៀតផង​​​​​​​​​​​​​​​​​​​​​​​។

តែទោះជាយ៉ាងណា​​​​​​​​​​​​​​​​​​ អ្នកជំនាញខាងផ្នែកសុខភាពសត្វ មានទស្សនៈផ្សេងគ្នាលើករណីនេះ ​​​​​​​​​​​​​​​​​​​​ដោយលោក Ajay Deshmukh វេជ្ជបណ្ឌិតសត្វជាន់ខ្ពស់ ​​​​​​​​​​​​​​​​​​​​​​​និងជាអ្នកជំនាញសុខភាពសត្វព្រៃឥណ្ឌា បានថ្លែងថា “នេះជាករណីមិនប្រក្រតីនៃរូបរាងកាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រសិនបើហ្សែនមិនបានលូតលាស់ត្រឹមត្រូវ ឬក៏មានកំហុសណាមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាបណ្ដាលឲ្យខូចទ្រង់ទ្រាយនៃរចនាសម្ព័ន្ធអវយវៈជាច្រើន និងភាពមិនប្រក្រតីបែបនេះ”​​​​​​​​​​​​​​​​​​​​​​​​៕

ចង់ដឹងថាបែបណានោះសូមមើលវីដេអូខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

Leave a Reply

Your email address will not be published. Required fields are marked *