ហេតុអ្វីក៏យ៉ាងនេះ? អាចារ្យឥណ្ឌាអះអាងថា កូវីដ កើតឡើងដោយសារ “ព្រះខឹង”…(មានវីដេអូ)

ស្របពេលដែលករណីជំងឺកូវីដ-១៩ ទូទាំងប្រទេសនៅតែបន្តកើនឡើងនោះ ការរំលោភបំពានវិធានការដ៏ធំធេងមួយ ត្រូវបានគេមើលឃើញនៅក្នុងទីក្រុង Sanand នៃរដ្ឋ Gujarat កាលពីថ្ងៃអង្គារ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ស្ត្រីរាប់ពាន់នាក់បានចូលរួមពិធីជួបជុំសាសនាមួយ ដើម្បីថ្វាយទឹកនៅឯប្រាសាទ Baliyadev។

ការប្រមូលផ្តុំទ្រង់ទ្រាយធំនេះបានកើតឡើង បន្ទាប់ពីអាចារ្យក្នុងស្រុកម្នាក់អះអាងថា ជំងឺកូវីដ-១៩ គឺកើតឡើងដោយសារតែ “ព្រះខឹង”។ បន្ទាប់ពីការអះអាងរបស់អាចារ្យម្នាក់នេះ ប្រជាជនបានប្រមូលផ្តុំហើយធ្វើពិធី ដើម្បីកម្ចាត់ជំងឺកូវីដ-១៩។

អ្វីដែលគេកត់សម្គាល់នោះគឺថា ពួកគេទាំងនោះ បានចូលរួមពិធីដោយគ្មាននរណាពាក់ម៉ាស់ឡើយ។

ប៉ូលិសបានចាប់ផ្តើមធ្វើសកម្មភាព បន្ទាប់ពីវីដេអូនៃក្បួនដង្ហែបែបសាសនានេះ ត្រូវបានគេចែកចាយពាសពេញ
ព្រឹត្តិការណ៍នេះ បានបង្ហាញស្ត្រីរាប់ពាន់នាក់ ដើរទូលក្អមដាក់ទឹកអម្រឹត ឆ្ពោះទៅប្រាសាទ Bailyadev។ បុរសមួយចំនួន បានយកក្អមទាំងនេះ ឡើងទៅកំពូលប្រាសាទហើយចាក់ទឹកអម្រឹត៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Republic World

Leave a Reply

Your email address will not be published. Required fields are marked *