តើអ្នកធ្លាប់បានដឹងទេ? ប្រជ្រុយ​ ៧ កន្លែងនេះ​នៅ​លើ​ផ្ទៃ​មុខ​ស្រី​ៗ មានអត្ត​ន័យប្លែកៗពីគ្នា!!

១. ប្រជ្រុយនៅលើថ្ងាស
ប្រសិនបើប្រជ្រុយលេចឡើងនៅលើថ្ងាសវានាំមកនូវសុភមង្គលដល់បុរស។ ចំពោះស្ត្រីវិញមានន័យថានាងមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍។ ប្រជ្រុយដែលមានទីតាំងនៅផ្នែកខាងស្តាំនៃថ្ងាសគឺជាសញ្ញាដែលមានគុណសម្បត្តិមិនធម្មតាសម្រាប់បុរស។

អ្នកជំនាញនិយាយថាក្នុងករណីនេះគាត់/នាងនឹងមានជីវិតជោគជ័យ។ ចំពោះប្រជ្រុយនៅផ្នែកខាងឆ្វេងនៃថ្ងាសវិញបង្ហាញថាជាមនុស្សដែលមានកម្លាំង និងការប្តេជ្ញាចិត្តខ្ពស់។ បុគ្គលនេះខ្ជិលច្រអូសឡើយ មាន​ជោគជ័យ​ច្រើនទាំង​ការងារ និង​នាំមកនូវលាភសំណាងជូនគ្រួសារ។

២. ប្រជ្រុយនៅលើថ្ពាល់
ប្រជ្រុយនៅលើថ្ពាល់ដែលនៅក្បែរបបូរមាត់បង្ហាញថាអ្នកមានជីវិតរីករាយ និងសុភមង្គល។ អ្នកក៏មានភាពល្បីល្បាញផងដែរ។ ប្រជ្រុយនៅលើថ្ពាល់ក្បែរត្រចៀកបង្ហាញពីកិត្តិនាម និងសំណាងតាំងពីក្មេង។ អ្នកនឹងរីកចម្រើនប៉ុន្តែត្រូវប្រយ័ត្នពីអនាគតរបស់អ្នកហើយត្រូវធ្វើអំពើល្អដើម្បីនាំមកនូវលាភសំណាង។

ប្រជ្រុយនៅលើថ្ពាល់ខាងស្តាំបង្ហាញពីមនុស្សដែលគួរឱ្យស្រឡាញ់ មានមន្តស្នេហ៍ជាមនុស្សជាទីស្រឡាញ់ដល់មនុស្សជុំវិញខ្លួន។ ប្រជ្រុយនៅថ្ពាល់ខាងឆ្វេងបង្ហាញពីមនុស្សដែលផ្តោតអារម្មណ៍ខ្លាំងនៅក្នុងជីវិត។ ប្រជ្រុយនៅលើថ្ពាល់ទាំងពីរបង្ហាញពីមនុស្សដែលត្រូវខិតខំប្រឹងប្រែង និងខិតខំធ្វើការដើម្បីទទួលបានជោគជ័យក្នុងជីវិត។

៣. ប្រជ្រុយក្រោមចិញ្ចើម
ប្រជ្រុយនៅក្រោមចិញ្ចើមក៏សំខាន់ផងដែរ។ ចំពោះប្រជ្រុយនៅក្រោមចិញ្ចើមខាងស្តាំចង្អុលបង្ហាញថាជាមនុស្សម្នាក់ដែលមានចរិតបើកចំហ និងរីករាយ ពួកគេអាចទប់ទល់នឹងការលំបាកទាំងអស់ក្នុងជីវិត។ ប្រជ្រុយនៅក្រោមចិញ្ចើមខាងឆ្វេងបង្ហាញពីកម្រិតខ្ពស់នៃភាពវៃឆ្លាត និងប្រកបដោយជំនាញច្នៃប្រតិដ្ឋ។
មនុស្សទាំងនេះគួរតែធ្វើតាមក្តីស្រមៃរបស់ពួកគេដើម្បីទទួលបានជីវិតជោគជ័យ ព្រមទាំងទ្រព្យសម្បត្តិ។

៤. ប្រជ្រុយលើបបូរមាត់
ប្រជ្រុយនៅបបូរមាត់ខាងលើគឺជាសញ្ញារបស់មនុស្សម្នាក់ដែលមានចរិតរឹងមាំ ចិត្តទូលាយ ព្យាយាមគ្រប់យ៉ាងដើម្បីឈានដល់គោលដៅរបស់ពួកគេ។ ប្រជ្រុយនៅលើបបូរមាត់ខាងក្រោមបង្ហាញថាជាមនុស្សដែលមានការគិតគូរវែងឆ្ងាយ ពួកគេប្រហែលជាស្ងប់ស្ងាត់បន្តិចដោយសារចរិតធម្មជាតិដែលមានទិសដៅច្បាស់លាស់សម្រាប់ការសម្រេចគោលដៅរបស់ពួកគេ។

៥. ប្រជ្រុយនៅលើចង្កា
ប្រជ្រុយនៅលើចង្កាចង្អុលបង្ហាញថាអ្នកជាមនុស្សដែលមានទំនោរចូលចិត្តញ៉ាំអាហារ! ប្រជ្រុយនៅផ្នែកខាងក្រោមនៃចង្កាបង្ហាញពីមនុស្សដែលមិនចេះនៅស្ងៀម ហើយចូលចិត្តដំណើរផ្សងព្រេង។

៦. ប្រជ្រុយនៅលើត្រចៀក
ប្រជ្រុយនៅលើត្រចៀកគឺជាសញ្ញាបង្ហាញថាជាមនុស្សចេះគិតពិចារណា និងនាំលាភសំណាង។

៧. ប្រជ្រុយនៅលើច្រមុះ

ប្រជ្រុយច្រមុះផ្នែកខាងស្តាំមានន័យថាជាមនុស្សដែលចូលចិត្តធ្វើដំណើរ និងមានចំណង់ចំណូលចិត្តស្រឡាញ់ចំពោះធម្មជាតិ។ ចំពោះប្រជ្រុយនៅផ្នែកខាងឆ្វេងនៃច្រមុះវិញបង្ហាញពីមនុស្សដែលអាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងបរិដ្ឋានផ្សេងៗ ពួកគេក៏ជាមនុស្សដែលមានចំណង់ផ្លូវភេទខ្ពស់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *