ជិះម៉ូតូតាមផ្លូវស្រាប់តែរើសបានលុយមួយដុំខ្ញុំត្រេកអរខ្លាំងណាស់! ដំបូងខ្ញុំបំរុងនឹងយកវា តែចុងក្រោយជួបរឿងដ៏សង្វេគមួយ

មានបុសសម្នាកក់ដែលអាខខោនហ្វេសប៊ុកឈ្មោះថា Devid Oppa គាត់បានសរសេររឿងរ៉ាវមួយដែលធ្វើអោយមនុស្សជាច្រើនស្ងោចសរសើរគាត់ ហើយមានការស៊ែរនិងចុចឡែកយ៉ាងច្រើន ។គាត់បានសរសេរថា៖

កាលពីថ្ងៃសីលម្សិលមិញ ខ្ញុំបានជិះម៉ូតូដើរលេងតែម្នាក់ឯងស្រាប់តែបានប្រទះនឹងលុយមួយដុំដែលគេជ្រុះ ខ្ញុំអរខ្លាំងណាស់ ខ្ញុំមិនដែលមានលុយច្រើនបែបនេះពីមុនមកទេ។ ខ្ញុំគិតថានឹងយកវាទុក តែពេលត្រលប់មកវិញ ខ្ញុំបានឃើញលោកតាម្នាក់ ដែលទឹកមុខសោកសៅដូចជាពិបាកចិត្តហើយគាត់កំពុងតែដើររកមើលអ្វីមួយនៅតាមផ្លូវ ខ្ញុំឆ្ងល់ ក៏បានឈប់សួរគាត់ គាត់និយាយថា គាត់បានជ្រុះលុយបាត់ដែលលុយ

ឃើញទិដ្ឋភាពរបសលោកតាហើយ ធ្វើអោយខ្ញុំមានអារម្មណ៍អាណិតគាត់ ហើយយល់ពីអារម្មណ៍ដែលបាត់បង់របស់អ្វីមួយ។ខ្ញុំសួរថាតើលុយលោកតាជ្រុះមានចំនួនប៉ុន្មាន? គាត់ប្រាប់ថាលុយដែលគាត់ជ្រុះមានចំនួន ៤ លានរៀល ហើយគាត់រុំវាដោយថង់ប្លាស្ទិក។

ស្ដាប់ការនិយាយរបស់គាត់ និងលុយដែលខ្ញុំរើសបានគឺដូចគ្នា ខ្ញុំក៏សួរគាត់ តើលុយនេះជារបស់លោកតាមែនទេ?លោកតាឆ្លើយថា លុយនេះជារបស់គាត់ ។ខ្ញុំក៏សំរេចចិត្ត ជូនលុយនេះទៅគាត់ គាត់ត្រេកអរខ្លាំងណាស់ ពេលឃើញគាត់សប្បាយចិត្ត ធ្វើអោយខ្ញុំក៏មានអារម្មណ៍សប្បាយចិត្ត ដែលបានធ្វើអំពើល្អ។

លោកតាបានស្រាយថង់ហើយយកលុយខ្លះអោយខ្ញុំ គាត់ថាលុយនេះជាទឹកចិត្តស្ដួចស្ដើងរបស់គាត់ ខ្ញុំបានបដិសេធមិនយកលុយនោះ ដោយយល់ឃើញថា ធ្វើអំពើរល្អគួរតែធ្វើដោយសុច្ចចិត្ត មិនគួរទាមទារចង់បានសាគន់អ្វីឡើយ ។ដោយខ្ញុំមិនទទួលយកលុយ លោកតាក៏បានអោយពរខ្ញុំ និងចែកបុណ្យដែលគាត់បានធ្វើនៅថ្ងៃនេះដល់ខ្ញុំក៏លើកដៃសាធូក ហើយក៏ជិះម៉ូតូត្រលប់មកវិញ។

ពេលដែលខ្ញុំមកផ្ទះវិញ ខ្ញុំបាននិយាយរឿងនេះប្រាប់ដល់ប្រពន្ធខ្ញុំ និងកូនរបស់ខ្ញុំ កូនរបស់ខ្ញុំ និយាយថា ខ្ញុំជាលោកប៉ាដ៏ល្អ ហើយកូនខ្ញុំនិយាយថា បើសិនជាគេរើសបានរបស់អ្វីមួយ គេនឹងធ្វើដូចខ្ញុំ គេនឹងប្រគល់អោយម្ចាស់ដើមគេវិញ ។ខ្ញុំបានយកដៃអង្អែលក្បាលកូនរបស់ខ្ញុំ និងងាកមើលមុខប្រពន្ធខ្ញុំ ហើយក៏ញញឹម ក្នុងចិត្តខ្ញុំគិតថា ខ្ញុំគួរតែថែរក្សារបស់ដែលខ្ញុំមាន កុំអោយបាត់បង់ កុំចាំទាល់តែបាត់បង់ទើបនឹកស្ដាយស្រណោះ ។

Leave a Reply

Your email address will not be published. Required fields are marked *