បើប្រទះឃើញ កុំ​ដើរ​ហួសឲ្យសោះ ​រើស​ទុក​ភ្លាម ​ព្រោះ​នាំ​លាភ​សំណាង​!!

នៅ​ប្រទេស​ណា​ក៏ដូចជា​ប្រទេស​ណា​ដែរ​សុទ្ធ​តែមាន​ប្រភេទ​ជំនឿ​ផ្សេងៗ​ពីគ្នា​តែមាន​ចំណុចរួម​ដូចគ្នា​គឺ​អ្វី​ទាំងឡាយ​កើតចេញពី​ក្តី​បំណងប្រាថ្នា ចង់​សុខកាយ -​សប្បាយចិត្ត​មាន​លាភ​សំណាង​ហូរ​ចូល​ក្នុងផ្ទះ​។

ខាងក្រោម​នេះ​នាង​ខ្ញុំ​សូម​លើកយក​នូវ​ជំនឿ​មួយ​នៅក្នុង​ប្រទេស​ថៃ​ទាក់ទង​ទៅនឹង​ខ្មោចសត្វ​ពស់​។​ចំពោះ​ពស់​លេប​កន្ទុយ​ខ្លួនឯង​ហើយ​វា​ងាប់​រឹង​ឡើង​ស្ងួត​ដោយ​ខ្លួន​វា​នោះ​ប្រសិនបើ​ប្រិយមិត្ត​បាន​ជួប​ហើយ​និង​មានសំណាង​ល្អ​ណាស់​។

ចូរ​កុំ​ដើរ​លង​ហួស​ត្រូវ​រើសយក​វា​មក​រក្សាទុក​ទៅហើយ​យក​សន្លឹក​មាស​មក​បិត ផង បើ​ចង់​ប្រាថ្នា​សុំ​អ្វី​ឲ្យ​អ្នក​អុច​ធូប​ប្រាប់​គេ​ទៅ​ចុះ នេះ​គឺជា​ពស់​អា​ថ័​ន​ម្យ៉ាង​ស័ក្តិសិទ្ធិ​ណាស់​។ ​តាម​ក្បួន​បុរាណ ថៃ​លោក​ប្រាប់ថា​ខ្លាំងពូកែ​ខាង​រកស៊ី​មានទ្រព្យ​សម្បត្តិ​សម្បូរ​ណ៍​ហូរហៀ​មិនចេះ​អត់​មិនចេះ​ខ្វះខាត ជា​មេត្តា​មហា​និយម​ការពារ​ផងដែរ​។​បុរស​ម្នាក់​ដែល​ពេញ​ទៅដោយ​ជំនឿ​បាន​សរសេរ​បង្ហោះ​ថា

ក្នុង​លោក​យើង​នេះ​បើ​មាន​របស់​សុទ្ធ​ហើយ វា​ក៏មាន​របស់​ក្លែងក្លាយ​កើតឡើង​ព្រមៗ​គ្នា​ដែរ …​គ្មាន​នរណា​ទៅ​ហាមឃាត់​អ្នកធ្វើ​ក្លែងក្លាយ​ហ្នឹង​បានឡើយ​..​តែ​អ្នក​គោរព​អ្នក​ជំនឿ​សូម​ចេះ​គិត​ត្រិះរិះ​ពិចារណា​រកហេតុ​ផល​ក្នុង​ជំនឿ​ហ្នឹង ​ដោយ​ខ្លួនឯង​ផង​បាទ សម្រាប់​ខ្ញុំ​របស់​នេះ ខ្ញុំ​គ្មាន​សំណាង​បាន​ជួប​វា​ទេ ការសរសេរ​បង្ហោះ​នេះ​ជាការ​ចែករំលែក​នូវ​ក្បួន​ជំនឿ​ពីរ​បុរាណ​ដែល​យើង​ធ្លាប់​ចេះ​ធ្លាប់​ដឹង​តែប៉ុណ្ណោះ​។​

​មនុស្ស​អគតិ​ប្រឆាំង​មើលងាយ​និង​ក្បួន​សាស្ត្រ​ជា​ចំណេះ​ចេះដឹង​ប្រឆាំង​និង​ក្បួន​ជំនឿ​បុរាណ​ពី​ដូនតា​..​អ្វីដែល​បាត់បង់​ទាំងឡាយ​នោះ​ក៏ដោយ​សារ​ព្រោះ​តែមាន​មនុស្ស​ប្រភេទ​នេះ មិនដែល​ចេះ​ជួយ​ចូក​ជួយ​ចែវ​ទេ​..​មានតែ​ចូលចិត្ត​ចង់​ជាន់​បន្លិច​អោយ​លង់​បាត់បង់​សាបសូន្យ​៕

Leave a Reply

Your email address will not be published. Required fields are marked *