ល្អណាស់!! ពុទ្ធបរិស័ទ យក ម្ហូប បន្លែ មកព្យួរទុកនៅខ្លោងទ្វារធ្វើចង្ហាន់ប្រគេនព្រះសង្ឃ
ភ្នំពេញ ៖ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងមានការចាប់អារម្មណ៍ បន្ទាប់ពីមានការចែករំលែកសកម្មភាពរបស់ពុទ្ធបរិស័ទ ដែលបានយកម្ហូប បន្លែ ព្យួរទុកនៅខ្លោងទ្វារសម្រាប់ធ្វើចង្ហាន់ ប្រគេនព្រះសង្ឃ។សកម្មភាពនេះ បានធ្វើឡើងអំឡុងពេល
ដែលជំងឺកូវីដ-១៩កំពុងរីករាលដាលជាបន្តបន្ទាប់ ខណ:មានតំបន់មួយចំនួន នៅភ្នំពេញត្រូវបានបិទខ្ទប់ផងដែរ។បើផ្អែកតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ ព្រះញាណចរណមុនី វត្តសន្សំកុសលបានលើកឡើងថា អរគុណណាស់ញោមអ្នកបឹងទំពន់អាត្មាអើយ ដែលបានយកម្ហូប បន្លែ មកព្យួរទុកអោ យនៅខ្លោងទ្វារ ។
ប្រភពបានបន្តថា ទង្វើទាំងនេះហើយ ដែលចងចិត្តអាត្មាជាប់ មិនជ្រើសរើសជម្រកផ្សេងស្រលាញ់ពេញបេះដូងស្គាល់កម្លាំងសេះក្នុងដំណើរផ្លូវស្គាល់ មិត្តសត្រូវក្នុងគ្រាអាសន្ន។ជាមួយគ្នានៃការចែករំលែកខាងលើនេះ មានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញការគាំទ្រ ហើយលើកសរសើរចំពោះទឹកចិត្តដ៏ជ្រះថ្លានេះ ខណ:មានការលើកឡើងដែរថា ពិតជាបានបុណ្យខ្លាំងណាស់៕