ធំណាស់!! ម្រើមព្រះ អាយុជាង ២០០លានឆ្នាំ វាធំនិងកាចណាស់ បើដើរព្រៃជួប ដឹងតែរត់មិនរួចទេ…(មានវីដេអូ)

សត្វម្រើមព្រះជាសត្វល្អិតមួយប្រភេទមានជើងច្រើន ចូលចិត្តរស់នៅតែនឹងដីសើម ជ្រកអាស្រ័យនៅនឹងទីសុកមម៉ុក ដែលមានស្លឹកឈើឬសម្រាមជាដើម ។ នាពេលបច្ចុប្បន្ននេះ យើងច្រើនឃើញរូបរាងវាតូចៗ មានខ្លះធំប្រហែលប៉ុនមេដៃ និងមានប្រវែងមួយចំអាម ប៉ុននេះជាម្រើមព្រះភ្នំ ដែលឃើញមានសម្បូរនៅទីជនបទ ព្រៃភ្នំ ដូចជាខេត្តមណ្ឌលគិរី រតនគិរីជាដើម។

យ៉ាងណាមិញ ទំហំប៉ុនមេដៃ មេជើងអីហ្នឹង យើងគិតថាធំហើយ ពេលជួបពួកវាម្តងៗមានអារម្មណ៍ញញើតនឹងវាដែរ។ ប៉ុន្តែ បើយើងត្រឡប់ទៅកាលពីជាង២០០លានឆ្នាំមុន ពួកយើងនឹងបានជួបជីដូនជីតាម្រើមព្រះ ដែលពួកវាធំៗណាស់ ពោលគឺខ្លួនវាធំជាងខ្លួនមនុស្សទៅទៀត ហើយកាលនោះបើដើរព្រៃជួបពូកវាដោយចៃដន្យពិតណាស់គ្មា.នជី វិតវិ ញមកផ្ទះវិញទេ។

សូមជម្រាបថា ម្រើមព្រះធំៗកាលពីសម័យនោះ អ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យវាថា Arthropleura(ឈ្មោះមានន័យថា “សត្វឆ្អឹងជំនីររួម”) ដែលមានដើមកំណើតនៅសម័យចុងកាបូនិក ដែលឥឡូវស្លិតនៅត្រង់អាមេរិកខាងជើងនិងអឺរ៉ុប។

អ្នកសត្វវិទូបានរកឃើញហ្វីស៊ីលពួកវា ហើយសិក្សាដឹងថា យ៉ាងហោចណាស់កាលនោះពួកវាមានប្រវែង៣ម៉ែត្រ ហើយមានធ្មេញផ្គាមធំរឹងមាំ វាត្រូវបានគេស្គាល់ថា វាជាពពួកសត្វមានសរសៃពួរឆ្អឹងធំជាងគេនៅលើផែនដី និងមានទំហំធំធេង ដោយសារកាលពីជាងពីរយលានឆ្នាំមុន បរិយាកាសលើផែនដីសម្បូរអុកស៊ីសែនខ្ពស់ ហើយកាបូននៅក្នុងបរិយាកាសមានកម្រិតទាប៕

  

ទស្សនាវីដេអូនៅក្រោម


ប្រភព khbillionaire

Leave a Reply

Your email address will not be published. Required fields are marked *