ហួសចិត្ត!! បុរសម្នាក់ស្រឡាញ់គោពេក សម្រេចហូបលាមកគោ និង ផឹកទឹកនោមវារាល់ព្រឹក

ប្រទេសឥណ្ឌា៖បើយោងតាមបណ្តញសង្គមដែលបានបង្ហោះរឿងរ៉ាវទាក់ទងទៅនឹងបុរស​​ម្នាក់មានឈ្មោះថាលោក Vijay Parsana ​ស្រឡាញ់​សត្វ​គោ​ចិញ្ចឹម​របស់​ខ្លួន​ខ្លាំង​ពេក រហូត​ដល់​ថ្នាក់​ផឹក​ទឹកនោម និង ​បរិភោគ​លាមក​របស់​វា​ជា​រៀង​រាល់​ថ្ងៃ។លោកបាន​និយាយ​ថា «ទឹក​នោម​គោ គឺ​សម្បូរ​ដោយ​ជីវជាតិ​ជា​ច្រើន វា​ជួយ​សម្អាត​ជាតិ​ពុល​កខ្វក់​ក្នុង​រាងកាយ ។ ផឹក​វា​មួយ​កែវ​រៀងរាល់​ព្រឹក អាច​ជួយ​ឲ្យ​សុខភាព​យើង​ល្អ​ប្រសើរ»។

លោកបានបន្ត​ថា លោក​ជា​ញឹកញាប់​ហូប​លាមក​គោ​ជា​អាហារ​ពេល​ព្រឹក មុន​ពេល​ទៅ​កន្លែង​ហាត់​ប្រាណ​មួយ​កន្លែង ក្នុង​ចំណោម​កន្លែង​ហាត់​ប្រាណ​ទាំង ២២ ​របស់​លោក​នៅ​ក្រុង Ahmedabad ។បុរស​រូប​នេះ បាន​អះអាង​ថា សត្វ​គោ​របស់​លោក បាន​ជួយ​ជីវិត​លោក ក្រោយ​ពេល​លង់​ខ្លួន​នឹង​ការ​លេង​ល្បែង ដែល​គ្មាន​សល់​អ្វី​ក្នុង​ខ្លួន​សោះ រហូត​រក​អ្វី​ហូប​ពុំ​មាន ។ មាន​ពេល​មួយ លោក​បាន​បញ្ជាក់​ថា លោក​អាច​បន្ត​ជីវិត​របស់​ខ្លួន​ឯង​បាន ដោយ​ការ​ផឹក​តែ​ទឹកនោម​គោ រយៈពេល ២២ ថ្ងៃ​ពេញ ។

លោកនិយាយថា «ឥឡូវ​នេះ ខ្ញុំ​បាន​កំណត់​ពេលវេលា​សម្រាប់​ចំណាយ​រវាង​ក្រុម​គ្រួសារ ការងារ និង​សត្វ​គោ​ទាំង​អស់​របស់​ខ្ញុំ ។ ក្រោយ​ចេញ​ពី​ធ្វើ​ការ​នៅ​ម៉ោង ៥ ល្ងាច ខ្ញុំ​ទៅ​លេង​គ្រួសារ​ខ្ញុំ​មួយ​ភ្លែត មុន​ពេល​ត្រឡប់​ទៅ ashram និង​ចំណាយ​ពេល​ពេញ​មួយ​យប់​ជាមួយ​គោ​របស់​ខ្ញុំ ។ ខ្ញុំ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយSaraswati អង្គុយ​មើល​ទូរទស្សន៍ ហើយ​បន្ទាប់​មក​យើង​ដេក​លង់លក់​ជាមួយ​គ្នា ។ ខ្ញុំ​ធ្លាប់​ដេក​ជាមួយPoonam ប៉ុន្តែ​ឥឡូវ​គឺ​ជាមួយ​តែ Saraswati ។ ខ្ញុំ​មាន​ភាព​ស្និទ្ធស្នាល​នឹង Radha ហើយ Poonam តែ​ដោយ​សារ​តែ​ពួក​វា​ធំ​ពេក ឥឡូវ​មិន​អាច​ចូល​ចុះ​ក្នុង​ផ្ទះ​ខ្ញុំ​ទៀត​ឡើយ» ។ព្រោះតែអស់អីពីខ្លួនរហូតឈានដល់ការហូបលាមកគោរទើបធ្វើឲ្យបុរសម្នាក់នេះក្លាយទៅជាមានភាពស្និតស្នាលជាមួយសត្វគោរបែបនេះ។
  

Leave a Reply

Your email address will not be published. Required fields are marked *